សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភា ចែករំលែក​ចំណេះ​ដឹង​អំពី «ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចពិភព​លោក​» ដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា
អគ្គលេខាធិការដ្ឋានរដ្ឋសភា ចែករំលែក​ចំណេះ​ដឹង​អំពី «ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចពិភព​លោក​» ដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា
Prepaired By: NA0989 ​ Date: (4/29/2026 6:46:04 PM )

វិមានរដ្ឋសភា៖ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង និងជាប្រធានក្រុមទីប្រឹក្សា​រដ្ឋសភានារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦  បានអញ្ជើញជាគ្រូឧទ្ទេសសម្រាប់វគ្គបណ្តុះបណ្តាលលើកទី២ ស្តីពី «ភូមិសាស្ត្រនយោបាយ និង​សេដ្ឋកិច្ចពិភពលោក»ក្រោមប្រធានបទ «ភូមិ​សាស្ត្រ​នយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និង​សណ្តាប់​ធ្នាប់ពិភពលោក» ជូនដល់មន្ត្រីរាជការ​នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា សរុបប្រមាណជិត ១០០រូប។

វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃផែនការ​ពង្រឹង​សមត្ថភាពមន្ត្រីជាសេនាធិការដើម្បី​ឆ្លើយ​តបទៅ​នឹងការប្រែប្រួលនៃសភាពការណ៍​នយោ​បាយ និងសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។

ខ្លឹមសារសំខាន់ៗដែលបានលើកយកមកបង្ហាញ   ក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមាន៖ ការយល់ដឹង​ពីសណ្តាប់ធ្នាប់ពិភពលោក និន្នាការនៃពិភព​លោក​ពហុប៉ូល (Multipolar World) ព្រមទាំងការ​វិភាគ​លើមូលហេតុ និងឫសគល់នៃជម្លោះធំៗ​នៅលើ​សកលលោកផងដែរ៕