សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម កែប ជុតិមា អញ្ជើញចូលរួមក្នុងពិធីបូជាសព លោកសាស្ត្រាចារ្យមហាបរិញ្ញា សៀង ថារិទ្ធ នៅវត្តនិរោធរង្សី
ឯកឧត្តម កែប ជុតិមា អញ្ជើញចូលរួមក្នុងពិធីបូជាសព លោកសាស្ត្រាចារ្យមហាបរិញ្ញា សៀង ថារិទ្ធ នៅវត្តនិរោធរង្សី
Prepaired By: NARA1472 ​ Date: (4/26/2026 7:52:58 PM )
រាជធានីភ្នំពេញ៖ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦បានអញ្ជើញចូលរួមក្នុងពិធីបូជាសព លោកសាស្ត្រាចារ្យមហាបរិញ្ញា សៀង ថារិទ្ធ ដែលត្រូវបានប្រារព្ធឡើងក្រោមបរិយាកាសដ៏សោកសង្រេង និងក្តីស្រណោះអាលោះអាឡៃជាទីបំផុត នៅវត្តនិរោធរង្សី ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកសាស្ត្រាចារ្យមហាបរិញ្ញា សៀង ថារិទ្ធ ដែលត្រូវជាឧត្តមស្វាមីរបស់ លោកស្រី សុខ សូលីដា បានទទួលមរណភាពកាលពីថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសដ៏សោកសង្រេងនេះ ឯកឧត្តម កែប ជុតិមា បានសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់រូប លោកសាស្ត្រាចារ្យមហាបរិញ្ញា សៀង ថារិទ្ធ ដែលជាស្វាមី ឪពុក ឪពុកក្មេក ជីតា និងជាជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់។ លោកសាស្ត្រាចារ្យ គឺជាបុគ្គលគំរូដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងកិច្ចការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំ ទូន្មានបុត្រធីតាឱ្យក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានគណៈកម្មការទី៤ ក៏បានរំលឹកពីគុណូបការៈដ៏ថ្លៃថ្លារបស់មរណជន ដែលជាពុទ្ធសាសនូបត្ថម្ភក៍ដ៏ឆ្នើម តែងតែបានរួមចំណែកយ៉ាងសកម្មក្នុងការកសាងសមិទ្ធផលនានា ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ទុកជាមរតកសម្រាប់អ្នកជំនាន់ក្រោយ។

ជាទីបញ្ចប់ ឯកឧត្តម កែប ជុតិមា ព្រមទាំងសហការី បានលំឱនកាយវាចាចិត្តឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យ មហាបរិញ្ញា សៀង ថារិទ្ធ សូមបានយាងទៅកាន់សុគតិភពក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕