សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ម៉ូត យូសុះ ចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០ខ្នងផ្ទះ នៅស្រុកក្រូចឆ្មារ
ឯកឧត្តម ម៉ូត យូសុះ ចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០ខ្នងផ្ទះ នៅស្រុកក្រូចឆ្មារ
Prepaired By: NARA1472 ​ Date: (4/23/2026 7:23:24 PM )
ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ម៉ូត យូសុះ សមាជិកគណៈកម្មការទី១ នៃរដ្ឋសភា និងជាអ៊ីម៉ាំខេត្តត្បូងឃ្មុំ ថ្មីៗនេះ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល និង នាំយកអំណោយសប្បុរសធម៌ជូនដល់គ្រួសាររងគ្រោះដោយគ្រោះអគ្គិភ័យចំនួន ១០ខ្នងផ្ទះ ស្ថិតនៅភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ។

អមដំណើរក្នុងសកម្មភាពមនុស្សធម៌នេះ រួមមាន៖ ឯកឧត្តម សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំមូលដ្ឋានជាច្រើនរូបទៀត។

ក្នុងស្មារតីជួយគ្នាក្នុងគ្រាលំបាក ឯកឧត្តម និងក្រុមការងារបាននាំ យកនូវថវិកាសរុបចំនួន ១០,០០០,០០០ (ដប់លាន) រៀលសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើនទៀតជូនគ្រួសាររងគ្រោះ។

អំណោយទាំងអស់នេះ ត្រូវបានចែកជូនដល់គ្រួសាររងគ្រោះទាំង ១០ខ្នងផ្ទះដើម្បីជួយសម្រាលទុក្ខលំបាក និងដោះស្រាយនូវតម្រូវការចំពោះមុខបានមួយចំណែក។

ឯកឧត្តមក៏បាននាំយកនូវប្រសាសន៍សួរសុខទុក្ខពីថ្នាក់ដឹកនាំរដ្ឋសភាគ្រប់ជាន់ថ្នាក់ និងការចូលរួមសោកស្ដាយយ៉ាងជ្រាលជ្រៅចំពោះគ្រោះថ្នាក់ដែលបានកើតឡើង ដែលបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕