សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជំរុញការរៀបចំខ្លឹមសារបច្ចេកទេសឱ្យបានហ្មត់ចត់បំផុត ដើម្បីត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ និងកិច្ចប្រជុំនានា នៅប្រទេសហ្វីលីពីន
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជំរុញការរៀបចំខ្លឹមសារបច្ចេកទេសឱ្យបានហ្មត់ចត់បំផុត ដើម្បីត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤៧ និងកិច្ចប្រជុំនានា នៅប្រទេសហ្វីលីពីន
Prepaired By: NARA1472 ​ Date: (4/23/2026 6:33:09 PM )
វិមានរដ្ឋសភា៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃស្ថាប័នអន្តរសភាអាស៊ាន (AIPA) នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅយុទ្ធសាស្ត្រ ត្រៀមលក្ខណៈសម្រាប់ការចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំនានា ដែលនឹងប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន នាពេលខាងមុខ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជាអនុប្រធាន ក្រុមរដ្ឋសភាកម្ពុជានៃស្ថាប័នអន្តរសភាអាស៊ាន(AIPA) ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរូប។

កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖

ការរៀបចំផែនការសកម្មភាព៖ ពិនិត្យលើប្រតិទិនការងារ និងកំណត់កម្មវិធីឱ្យបានច្បាស់លាស់ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់បំផុតក្នុងការចូលរួមមហាសន្និបាតនិងកិច្ចប្រជុំនានារបស់អាយប៉ា។

ការគ្រប់គ្រងឯកសារ លំហូរឯកសារ និងនីតិវិធីនានា៖ ផ្ដោតលើនីតិវិធី លំហូរឯកសារ ជាពិសេសការរៀបចំខ្លឹមសារបច្ចេកទេស និង ការបញ្ជូនឯកសារនានាទៅកាន់លេខាធិការដ្ឋានAIPA ឱ្យបានទាន់ពេលវេលា។

ការពង្រឹងមជ្ឈភាពអាស៊ាន៖ ការត្រៀមខ្លឹមសារមតិយោបល់ និងគោលជំហររបស់កម្ពុជា ក្នុងន័យពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងសមាជិកអន្តរសភាអាស៊ានទាំងអស់។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតប្រធានអង្គប្រជុំ បានសង្កត់ធ្ងន់ថា ការត្រៀមលក្ខណៈដ៏ល្អ និងគ្រប់ជ្រុងជ្រោយ គឺជាគន្លឹះដ៏សំខាន់ ដើម្បីធានាថាការចូលរួមរបស់សភាកម្ពុជា នឹងសម្រេចបានលទ្ធផលផ្លែផ្កា និងឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុតរបស់កម្ពុជា ក្នុងការលើកកម្ពស់សាមគ្គីភាព និងមជ្ឈភាពអាស៊ាន ក្នុងវេទិកាតំបន់មួយនេះ។