សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងបោះឆ្នោតជ្រើសរើសអគ្គលេខាធិការ IPU ថ្មី
សភាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងបោះឆ្នោតជ្រើសរើសអគ្គលេខាធិការ IPU ថ្មី
Prepaired By: NARA1472 ​ Date: (4/19/2026 11:59:48 PM )
ក្រុងអ៊ីស្តង់ប៊ុល៖ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា អមដំណើរដោយ លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និង ឯកឧត្តមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញនេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២១៧ នៃសហភាពអន្តរសភា (IPU)។

ក្នុងឱកាសនោះ គណៈប្រតិភូសភាកម្ពុជា ក៏បានចូលរួមបោះឆ្នោតជ្រើសរើសអគ្គលេខាធិការសហភាពអន្តរសភាថ្មី ដើម្បីជំនួស ឯកឧត្តម ម៉ាទីន ចុងហ្គុង (Martin Chungong) ដែលបានផុតអាណត្តិ។ ជាលទ្ធផល លោកស្រី Anda Filip បេក្ខភាពមកពីប្រទេសរ៉ូម៉ានី ត្រូវបានអង្គសន្និបាតបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការ IPU ក្នុងអាណត្តិថ្មី។ លោកស្រី គឺជាឥស្សរជនការទូតដ៏លេចធ្លោមួយរូប ដោយធ្លាប់ជាអតីត ឯកអគ្គរដ្ឋទូតរ៉ូម៉ានី ប្រចាំនៅអង្គការសហប្រជាជាតិ និងបានបម្រើការងារនៅក្នុងស្ថាប័ន IPU ចាប់តាំងពីឆ្នាំ២០១១មក។

នៅរសៀលថ្ងៃដដែល គណៈប្រតិភូសភាកម្ពុជា ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយសភាប្រទេសហុងគ្រី។ កិច្ចពិភាក្សានេះ មាន គោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែមានភាពជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀត។ តាម រយៈជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការងារសភា និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌអន្តរជាតិ ដែលជាសញ្ញាបង្ហាញពីការពង្រីកឥទ្ធិពលការទូតសភារបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ៕