សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូសភាកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាតួកគីយ៉េ និងថ្លែងសុន្ទរកថាក្នុងមហាសន្និបាត IPU លើកទី១៥២
គណៈប្រតិភូសភាកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាតួកគីយ៉េ និងថ្លែងសុន្ទរកថាក្នុងមហាសន្និបាត IPU លើកទី១៥២
Prepaired By: NARA1472 ​ Date: (4/19/2026 10:38:26 PM )
ទីក្រុងអ៊ីស្តង់ប៊ុល, តួកគីយ៉េ៖ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូ កាលពីល្ងាច ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានបន្តបេសកកម្មការទូតយ៉ាងមមាញឹក ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតលើកទី ១៥២ នៃសហភាពអន្តរសភា។

ក្នុងឱកាសនោះ លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និង ឯកឧត្តមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម អ៊ុច បូររិទ្ធ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Numan Kurtulmus ប្រធានរដ្ឋសភានៃសាធារណរដ្ឋតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសភា និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

បន្ទាប់ពីជំនួបទ្វេភាគី លោកជំទាវ ខេង សំវ៉ាដា និង ឯកឧត្តមបណ្ឌិត សម តារា ក៏បានអញ្ជើញចូលរួមអមដំណើរប្រធានគណៈប្រតិភូ ក្នុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា ដើម្បីថ្លែងសុន្ទរកថាជាផ្លូវការ ក្រោមប្រធានបទដ៏មានសារៈសំខាន់គឺ «ការបណ្តុះក្តីសង្ឃឹម ការធានាបាននូវសន្តិភាព និងយុត្តិធម៌សម្រាប់មនុស្សជំនាន់ក្រោយ»។