ទីក្រុងអ៊ីស្តង់ប៊ុល, ប្រទេសតួកគីយ៉េ៖ ក្នុងគោលដៅរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរសភាឱ្យកាន់តែស៊ីជម្រៅ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានអញ្ជើញដឹកនាំសមាជិកសភាជាន់ខ្ពស់ ចូលរួមក្នុងជំនួបទ្វេភាគីជាមួយ អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីពេលថ្មីៗនេះ។
អមដំណើរក្នុងជំនួបដ៏មានសារៈសំខាន់នេះ រួមមាន៖
លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា, ឯកឧត្តមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា។
នៅក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌសភាតំបន់ និងអន្តរជាតិ សំដៅជំរុញវិស័យសេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។