សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ គ្រួច សំអាន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
លោកជំទាវ គ្រួច សំអាន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
Prepaired By: NARA1472 ​ Date: (4/16/2026 11:49:12 PM )
ភ្នំពេញ៖ លោកជំទាវ គ្រួច សំអាន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនួយការ អញ្ជើញចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា និងជាអតីតប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ នៅគេហដ្ឋានរបស់ឯកឧត្តម។

ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកជំទាវអនុប្រធាន បាននាំនូវការសួរសុខទុក្ខ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ដែលជានិច្ចកាលតែងតែផ្តល់នូវការលះបង់ខ្ពស់ ក្នុងការចូលរួមចំណែកស្តារ កសាង និងអភិវឌ្ឍមាតុភូមិកម្ពុជា តាំងពីដើមរៀងមក រហូតដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ទន្ទឹមនឹងនោះ លោកជំទាវក៏បានរំលឹកនូវអនុស្សាវរីយ៍ និងស្នាដៃដ៏ឧត្តុង្គឧត្តម ដែលឯកឧត្តមបានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការបម្រើជាតិមាតុភូមិ ដោយប្រើប្រាស់នូវអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពុទ្ធិ ដើម្បីបុព្វហេតុជាតិជារៀងរហូតមក។

ជាកិច្ចបញ្ចប់ លោកជំទាវ គ្រួច សំអាន បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កាយពលមាំមួន ចាកផុតពីរោគាព្យាធិទាំងឡាយ និងមានជន្មាយុយឺនយូរ ដើម្បីបន្តជាមម្លប់ដល់អ្នកជំនាន់ក្រោយ និងសូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕