ព្រៃវែង៖ឯកឧត្តម ពេជ្រ ជីវ័ន សមាជិក គណៈកម្មការទី៨ នៃរដ្ឋសភា និងជាតំណាងរាស្រ្ត មណ្ឌល ខេត្តព្រៃវែង កាលពីពេលថ្មីៗនេះបានអញ្ជើញរៀបចំពិធីសូត្រមន្ត ស្រោចស្រពសុគន្ធវារី ប្រកប ដោយទឹកចិត្តជ្រះថ្លា ជូនលោកតា លោកយាយ និងចាស់ព្រឹទ្ធាចារ្យ នៅក្នុងឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។
ពិធីនេះត្រូវបានរៀបចំឡើង ដើម្បីជាកិច្ចសម្តែងនូវកតញ្ញូតាធម៌ និងសុំពរជ័យ សិរីសួស្តី ក្នុងឱកាស ត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ។
សូមជម្រាបថា៖ការរៀបចំពិធីនេះឡើង មិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិ ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការសាបព្រោះគ្រាប់ពូជនៃ «កតញ្ញូតាធម៌» ដល់កូនចៅជំនាន់ក្រោយ ឱ្យចេះដឹងគុណ និងតបស្នងសងគុណដល់ចាស់ព្រឹទ្ធាចារ្យក្នុងគ្រួសារ ក្នុងសហគមន៍ ខណៈ ដែលលោកនៅមានជន្មាយុនៅឡើយ៕







