សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ កុល ធារិន អញ្ជើញចូលរួមបុណ្យផ្កាប្រាក់មហាសាមគ្គី និងបុណ្យទក្ខិណានុប្បទាន នៅវត្តជោតនារាម (បឹងកុក)
លោកជំទាវ កុល ធារិន អញ្ជើញចូលរួមបុណ្យផ្កាប្រាក់មហាសាមគ្គី និងបុណ្យទក្ខិណានុប្បទាន នៅវត្តជោតនារាម (បឹងកុក)
Prepaired By: NARA1472 ​ Date: (3/24/2026 1:44:34 AM )
កំពង់ចាម៖ លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ថ្មីៗនេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី និងបុណ្យទក្ខិណានុប្បទាន ដែលប្រារព្ធឡើងនៅវត្តជោតនារាម (បឹងកុក) ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ពិធីបុណ្យនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ឧទ្ទិសមហាកុសល ជូនដល់បុព្វការីជន និងវីរ:កងទ័ពដែលបានលះបង់ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងបង្ហាញការគាំទ្ររបស់ថ្នាក់ដឹកនាំចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ក្នុងឱកាសនេះ លោកជំទាវតំណាងរាស្ត្រ បានចូលរួមបច្ច័យផ្ទាល់ខ្លួនសរុបចំនួន ៣០០,០០០ រៀល ដែលក្នុងនោះរួមមានបច្ច័យសម្រាប់បុណ្យផ្កាប្រាក់ និងបច្ច័យសម្រាប់កសាងផ្លូវបេតុងអារម៉េនៅក្នុងបរិវេណវត្ត ដើម្បីទុកជាប្រយោជន៍ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទប្រើប្រាស់ជាសាធារណៈផងដែរ។