សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា បង្កើនល្បឿនកសាង «សភាឌីជីថល» តាមរយៈការបំប៉នជំនាញបញ្ញាសប្បនិម្មិត (AI) ដល់មន្ត្រី ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារស្ថាប័ន
អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា បង្កើនល្បឿនកសាង «សភាឌីជីថល» តាមរយៈការបំប៉នជំនាញបញ្ញាសប្បនិម្មិត (AI) ដល់មន្ត្រី ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារស្ថាប័ន
Prepaired By: NARA1472 ​ Date: (3/23/2026 8:16:53 PM )
វិមានរដ្ឋសភា៖ ដើម្បីធ្វើឱ្យសម្រេចបានតាមទស្សនវិស័យកំណែទម្រង់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រែក្លាយស្ថាប័នរដ្ឋសភាទៅជា «រដ្ឋសភាឌីជីថល» អគ្គលេខាធិការដ្ឋានរដ្ឋសភាតាមរយៈនាយកដ្ឋានព័ត៌មានបានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តបញ្ញាសប្បនិម្មិត (AI)» ជូនដល់មន្ត្រីជំនាញមកពីបណ្តាអង្គភាពនានា នាសៀលថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០២៦ នេះ។

វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការកសាងរដ្ឋាភិ​បាលឌីជីថលប្រកបដោយបរិយាបន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលដៅប្រែក្លាយ AI ឱ្យទៅជា «ជំនួយការដ៏ឆ្លាតវៃ» សម្រាប់មន្ត្រីរដ្ឋសភា។ ការប្រើប្រាស់ AI នៅទីនេះ មិនមែនដើម្បីជំនួសកម្លាំងមនុស្សឡើយ ប៉ុន្តែគឺដើម្បីជួយសម្រួលដល់ការវិភាគទិន្នន័យ ការរៀបចំឯកសារ និងការដោះស្រាយកិច្ចការងារស្មុគស្មាញឱ្យបានរហ័ស ចំណាយពេលតិច និងមានភាពសុក្រិតខ្ពស់។ វគ្គបណ្តុះបណ្តាលនេះគឺជាជំហានយុទ្ធសាស្ត្រថ្មីមួយទៀតរបស់រដ្ឋសភាកម្ពុជា ក្នុងការធ្វើទំនើបកម្មស្ថាប័នឱ្យដើរទាន់សម័យកាលឌីជីថល ដើម្បីបម្រើសេវាជូនតំណាងរាស្ត្រ និងប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត។

នៅក្នុងវគ្គបណ្តុះបណ្តាលដែលបែងចែកជាពីរដំណាក់កាលនេះ សិក្ខាកាមប្រមាណជាង ៩៦ នាក់ នឹងទទួលបាននូវចំណេះដឹង និងការអនុវត្តជាក់ស្តែងលើចំណុចសំខាន់ៗ រួមមាន៖

ទី១.ការប្រើប្រាស់ឧបករណ៍ AI កំពុងពេញនិយម៖ សិក្សាពីរបៀបប្រើប្រាស់ Gemini, ChatGPT និង Claude ដើម្បីសរសេររបាយការណ៍ បកប្រែភាសា និងស្រាវជ្រាវឯកសារច្បាប់។

ទី២.ក្រមសីលធម៌ និងសុវត្ថិភាពទិន្នន័យ៖ ការយល់ដឹងពីហានិភ័យ និងការរក្សាការណ៍សម្ងាត់នៃព័ត៌មានផ្លូវការ ដែលជាចំណុចដ៏វិសេសវិសាលក្នុងការប្រើប្រាស់ប្រព័ន្ធអនឡាញក្នុងស្ថាប័នរដ្ឋ។

និងទី៣.ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ៖ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីផ្សារភ្ជាប់ទំនាក់ទំនងការងារជាមួយសភាបណ្តាប្រទេសនា នាក្នុងបរិបទសកលភាវូបនីយកម្ម។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយអ្នកជំនាញផ្នែកបច្ចេកវិទ្យា ដែលដំណាក់កាលទីមួយប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ហើយដំណាក់កាលទីពីរនឹងបន្តធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ៕