សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង នាំយកអំណោយចែកជូនបងប្អូនប្រជារាស្រ្តជាជនភៀសសឹកនៅស្រុកអូរជ្រៅ និងស្រុកថ្មពួក
ក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង នាំយកអំណោយចែកជូនបងប្អូនប្រជារាស្រ្តជាជនភៀសសឹកនៅស្រុកអូរជ្រៅ និងស្រុកថ្មពួក
Prepaired By: NARA1472 ​ Date: (3/15/2026 8:09:26 PM )
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ច័ន្ទ សុផល តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងឯកឧត្តម ខាន់ ម៉ាណេរ ប្រធានក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនបងប្អូនប្រជារាស្ត្រជាជនភៀសសឹកដែលកំពុងស្នាក់នៅទីតាំងបណ្តោះអាសន្ននៅវត្តចាន់ស៊ី ស្រុកអូរជ្រៅ និងវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

អំណោយដែលបាននាំយកទៅចែកជូនប្រជាពលរដ្ឋនាឱកាសនេះ សរុបមានចំនួន ២,៩៨៣ គ្រួសារ ក្នុងនោ៖
• វត្តចាន់ស៊ី ស្រុកអូរជ្រៅ ចំនួន ១,២៧៧គ្រួសារ
• វត្តកណ្តោល ស្រុកថ្មពួក ចំនួន ១,៦៨៦គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១  ការ៉ុង មី ២កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ៦ដប ទឹកត្រី ៦ដប ក្រម៉ាខ្មែរ ១ និងទឹកបរិសុទ្ធ ១កេស ដើម្បីសម្រាលបន្ទុករបស់បងប្អូនប្រជារាស្រ្ត ដែលកំពុងជួបការលំបាក ប្រឈមនឹងការខ្វះខាត។