សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម លន់ លឹមថៃ ចុះពិនិត្យវឌ្ឍនភាពសាងសង់ព្រះវិហារ និងឧបត្ថម្ភសម្ភារៈសំណង់ដល់វត្តគង់វង្សរង្សីកោះកុក
ឯកឧត្តម លន់ លឹមថៃ ចុះពិនិត្យវឌ្ឍនភាពសាងសង់ព្រះវិហារ និងឧបត្ថម្ភសម្ភារៈសំណង់ដល់វត្តគង់វង្សរង្សីកោះកុក
Prepaired By: NARA1472 ​ Date: (3/15/2026 8:09:22 PM )
ខេត្តកំពង់ចាម៖ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាលេខាធិការគណៈកម្មការទី៣ នៃរដ្ឋសភា នៅព្រឹកថ្ងៃ​ទី១៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រះវិហារថ្មីនៅវត្តគង់វង្សរង្សីកោះកុក ស្ថិតក្នុងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្នុងឱកាសចុះពិនិត្យការដ្ឋាននេះ ឯកឧត្តមបានពិនិត្យមើលសកម្មភាពចាក់សាប និងការរៀបចំបរិវេណវត្តឱ្យមានសោភ័ណភាព។ ដើម្បីចូលរួមចំណែកជំរុញការសាងសង់ឱ្យកាន់តែឆាប់រហ័ស ឯកឧត្តម និងក្រុមការងារ បាននាំយកនូវសម្ភារៈសំណង់ និងរុក្ខជាតិលម្អ សរុបជាទឹកប្រាក់ប្រមាណ ១,៥០០ ដុល្លារអាមេរិក ប្រគេនដល់ទីវត្តអារាម រួមមាន៖ ស៊ីម៉ង់ត៍៖ ចំនួន ១០តោន ថ្ម៖ ចំនួន ៣ឡាន កូនឈើ និងដើមផ្កាលម្អ៖ សរុបចំនួន ២០០ដើម (ក្នុងនោះមានដើមផ្កាជើងគោ ១០០ដើម, ផ្កាផួងម៉ាឡៃ ៦០ដើម និងផ្កាចម្រុះពណ៌ចំនួន ៤០ដើមទៀត)។

សកម្មភាពនេះ មិនត្រឹមតែជាការចូលរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើនគម្របបៃតង និងលើកកម្ពស់សោភ័ណភាពក្នុងទីវត្តអារាមឱ្យកាន់តែស្រស់បំព្រង សម្រាប់ជាទីសក្ការបូជារបស់ពុទ្ធបរិស័ទជិតឆ្ងាយ។