សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចក្រឡាហោម ស ខេង ដឹកនាំក្រុមតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក នៅខេត្តបន្ទាយមានជ័យ
សម្តេចក្រឡាហោម ស ខេង ដឹកនាំក្រុមតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក នៅខេត្តបន្ទាយមានជ័យ
Prepaired By: NARA1472 ​ Date: (3/15/2026 8:09:16 PM )
ខេត្តបន្ទាយមានជ័យ៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន ដែលរងផលប៉ះពាល់ពីស្ថានភាពអសន្តិសុខនាពេលកន្លងមក នាព្រឹកថ្ងៃសុក្រទី១៣ ខែមីនា ឆ្នាំ២០២៦ សមាជិករដ្ឋសភា រួមមាន៖ ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ច័ន្ទ សុផល អនុប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ឯកឧត្តម ខេង ស៊ុម សមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា ឯកឧត្តម សេរី កុសល សមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា និងឯកឧត្តម អ៊ី ឡុង សមាជិកគណៈកម្មការទី៦ នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅតាមមណ្ឌលបណ្តោះអាសន្ន ស្ថិតនៅក្នុងវត្តកណ្តោល ភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក និងនៅវត្តចាន់ស៊ី និងវត្តពោធិសុរិយារាម ឃុំកូប ស្រុកអូរ ជ្រៅ ខេត្តបន្ទាយមានជ័យ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងមានការចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងតំណាងរាជរដ្ឋាភិបាល និងកងកម្លាំងជាច្រើនរូបក៏មានវត្តមានក្នុងឱកាសនោះដែរ។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងនៅបរិវេណសាលាខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងសំណេះសំណាលសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់ប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារសន្តិសុខនៅតាមតំបន់ជួរមុខ៕