សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ គង់ សាឡន ដឹកនាំសប្បុរសជនខេត្តព្រៃវែងនាំយកម៉ូតូ និងស្បៀងអាហារឧបត្ថម្ភកងទ័ពជួរមុខក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ
លោកជំទាវ គង់ សាឡន ដឹកនាំសប្បុរសជនខេត្តព្រៃវែងនាំយកម៉ូតូ និងស្បៀងអាហារឧបត្ថម្ភកងទ័ពជួរមុខក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ
Prepaired By: NARA1472 ​ Date: (3/15/2026 8:09:14 PM )
ខេត្តព្រះវិហារ-ឧត្តរមានជ័យ៖ ក្នុងស្មារតីសាមគ្គីភាពរវាងសមរភូមិក្រោយ និងសមរភូមិមុខ កាលពីពេលថ្មីៗនេះ លោកជំទាវ គង់ សាឡន តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងជាសមាជិកាគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា បានដឹកនាំប្រតិភូសប្បុរសជន និងព្រះចៅអធិការវត្តចំនួន៧ ក្នុងខេត្តព្រៃវែងបាននាំយកស្បៀងអាហារ មួយចំនួនធំ ម៉ូតូចំនួន ០៣គ្រឿង និងថវិកាមួយចំនួន ទៅឧបត្ថម្ភកងទ័ពជួរមុខ ចំនួនបួនកន្លែង គឺនៅតំបន់មុំបី បូសស្បូវ តាថាវក្នុងខេត្តព្រះវិហារ និងតំបន់តាក្របី ក្នុងខេត្តឧត្តរមានជ័យ។

នេះគឺជាការបង្ហាញពីការយកចិត្តទុកដាក់ សេចក្តីស្រឡាញ់ និងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះពលិកម្មគ្រប់បែបយ៉ាងរបស់បងប្អូនកងទ័ព ដើម្បីការពារសុខសន្តិភាព និងបូរណភាពទឹកដីជូនជាតិមាតុភូមិ។

សកម្មភាពដ៏ថ្លៃថ្លានេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាង "សមរភូមិមុខ និងសមរភូមិក្រោយ" ដែលជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការលើកកម្ពស់ស្មារតីស្នេហាជាតិ និងពង្រឹងកម្លាំងការពារជាតិឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត៕