សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈអភិបាលខេត្តសៀមរាប រៀបចំពិធីជប់លៀងស្វាគមន៍គណៈប្រតិភូអគ្គលេខាធិការរដ្ឋសភាហុងគ្រី
គណៈអភិបាលខេត្តសៀមរាប រៀបចំពិធីជប់លៀងស្វាគមន៍គណៈប្រតិភូអគ្គលេខាធិការរដ្ឋសភាហុងគ្រី
Prepaired By: NARA1472 ​ Date: (3/15/2026 8:09:12 PM )
ខេត្តសៀមរាប៖ នៅរាត្រីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នូ ផល្លា សមាជិកគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា និងឯកឧត្តម ប៊ុន ថាឫទ្ធិ សមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប រួមជាមួយលោក លី សារី អភិបាលរងខេត្តសៀមរាប បានអញ្ជើញរៀបចំពិធីជប់លៀងស្វាគមន៍គណៈប្រតិភូ​អគ្គលេខាធិការរដ្ឋសភា នៃប្រទេសហុងគ្រី ដឹកនាំដោយ ឯកឧត្តមបណ្ឌិត György Such ក្នុងឱកាសបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារ Hyatt Regency ក្នុងក្រុងសៀមរាប ក្រោមបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយមិត្តភាព។

ក្នុងឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់លើការងារសភា និងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា វិនិយោគ វប្បធម៌ និងអប់រំ ដើម្បីបន្តពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

វត្តមានរបស់គណៈប្រតិភូរដ្ឋសភាហុងគ្រីនៅកម្ពុជានាពេលនេះ ត្រូវបានចាត់ទុកថា ជាសញ្ញាបង្ហាញពីការយកចិត្តទុកដាក់ក្នុងការពង្រឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហុងគ្រី ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕