សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការរៀបចំប្រព័ន្ធ "សភាអេឡិចត្រូនិក" ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងយុគសម័យឌីជីថល
អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការរៀបចំប្រព័ន្ធ "សភាអេឡិចត្រូនិក" ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងយុគសម័យឌីជីថល
Prepaired By: NARA1472 ​ Date: (3/15/2026 8:09:08 PM )
វិមានរដ្ឋសភា៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានក្រុមការងារដឹកនាំរៀបចំសភាអេឡិចត្រូនិក នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាព និងយុទ្ធសាស្ត្រពង្រឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT) ក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភា។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ, ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរង, ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋាន ព្រមទាំងក្រុមការងារបច្ចេកទេសពាក់ព័ន្ធ ដោយផ្ដោតលើការងារអាទិភាពចំនួន ៣ ដើម្បីសម្រេចឱ្យបាននូវគោលដៅ "សភាឌីជីថល" គឺទី១. ការសិក្សាសមត្ថភាពប្រព័ន្ធ ដែលថ្នាក់ដឹកនាំនិងអ្នកជំនាញពាក់ព័ន្ធបានពិនិត្យ និងស្វែងយល់ឱ្យស៊ីជម្រៅអំពីមុខងារប្រតិបត្តិការនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នឹងត្រូវយកមកប្រើប្រាស់ក្នុងស្ថាប័នរដ្ឋសភានាពេលខាងមុខ។ ទី២.ការផ្ទេរចំណេះដឹង និងបណ្តុះបណ្តាលបច្ចេកទេស ដល់ក្រុមការងារព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសគ្រប់គ្រង និងប្រតិបត្តិការប្រព័ន្ធ Software ឱ្យមានប្រសិទ្ធភាពខ្ពស់។ ទី៣.ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ (Cloud Strategy)៖ កំណត់គោលការណ៍ច្បាស់លាស់ក្នុងការផ្សព្វផ្សាយ និងការសម្រេចជ្រើសរើសទីតាំងតម្កល់ទិន្នន័យ (Cloud Location) ដើម្បីធានាសុវត្ថិភាព និងភាពងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មាន។

សូមរំលឹកឡើងវិញថា ការរៀបចំប្រព័ន្ធសភាអេឡិចត្រូនិក គឺជាជំហានយុទ្ធសាស្ត្រដ៏មុតស្រួច ដែលត្រូវបានគាំទ្រលើកទឹកចិត្ត ចង្អុលបង្ហាញជាបន្តបន្ទាប់ពីថ្នាក់ដឹកនាំរដ្ឋសភាគ្រប់រូបពិសេស សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បី ដេីម្បីឆ្លេីយតបទៅនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថល ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារនីតិប្បញ្ញត្តិ និងការផ្តល់សេវាជូនអ្នកតំណាងរាស្ត្រ ក៏ដូចជាប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស តម្លាភាព និងទំនើបកម្ម៕