សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៣ នៃរដ្ឋសភា អញ្ជើញគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ា ឈឿន ក្នុងឱកាសទទួលបានគោរមងារជា «បណ្ឌិតសភាចារ្យ»
គណៈកម្មការទី៣ នៃរដ្ឋសភា អញ្ជើញគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ា ឈឿន ក្នុងឱកាសទទួលបានគោរមងារជា «បណ្ឌិតសភាចារ្យ»
Prepaired By: NARA1472 ​ Date: (3/11/2026 1:21:17 AM )
វិមានរដ្ឋសភា៖ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) បានដឹកនាំសមាជិក សមាជិកា អញ្ជើញគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ា ឈឿន អនុប្រធានគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា ក្នុងឱកាសដែល ឯកឧត្តម ត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា មានគោរមងារជា «បណ្ឌិត​សភាចារ្យ» តាម​រយៈព្រះរាជក្រឹត្យលេខ នស/រកត/០១២៦/០៧២ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានសម្តែងនូវក្តីសោមនស្សរីករាយ និងអបអរសាទរជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន ដែលទទួលបានការទុកចិត្តដ៏ខ្ពង់ខ្ពស់ពីព្រះមហាក្សត្រ ក្នុងការតែងតាំងជាសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យ​សភាកម្ពុជា។

ឯកឧត្តមប្រធានគណៈកម្មការទី៣ ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញឱ្យរាជបណ្ឌិត្យសភាកម្ពុជា សម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ព្រោះឯកឧត្តមជាបុគ្គលមានចំណេះដឹងជ្រាលជ្រៅ ជំនាញច្បាស់លាស់ និងមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យនយោបាយ និងការងារសាធារណៈ។

ជាមួយគ្នានេះ គណៈកម្មការទី៣ នៃរដ្ឋសភា ក៏បានបួងសួងដល់វត្ថុសក្កិសិទ្ធិទាំងឡាយ សូមតាមជួយបីបាច់ថែរក្សា និងប្រោសប្រទានពរជ័យគ្រប់ប្រការជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕