សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម កែប ជុតិមា និងអង្គការ PCL បន្តបេសកកម្មមនុស្សធម៌ ចែកអំណោយសង្គ្រោះបន្ទាន់ជូនពលរដ្ឋភៀសសឹកជាង ៤០០ គ្រួសារ នៅស្រុកក្រឡាញ់
ឯកឧត្តម កែប ជុតិមា និងអង្គការ PCL បន្តបេសកកម្មមនុស្សធម៌ ចែកអំណោយសង្គ្រោះបន្ទាន់ជូនពលរដ្ឋភៀសសឹកជាង ៤០០ គ្រួសារ នៅស្រុកក្រឡាញ់
Prepaired By: NARA1472 ​ Date: (3/11/2026 1:21:14 AM )
ខេត្តសៀមរាប៖ ក្នុងស្មារតីបុរេសកម្ម និងការគិតគូរខ្ពស់បំផុតចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន ដែល​រងផលប៉ះពាល់ពីស្ថានភាពអសន្តិសុខនាពេលកន្លងមក ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងលោកជំទាវ បានធ្វើកិច្ចសហការ ជាមួយអង្គការ People for Care and Learning (PCL) ចុះបេសកកម្មមនុស្សធម៌ ដើម្បីផ្តល់ជំនួយមនុស្សធម៌ និងលើកទឹកចិត្តដល់ពលរដ្ឋភៀសសឹកដែលកំពុងជួបការលំបាក។

បេសកកម្មមនុស្សធម៌រួមគ្នានេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញ និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ ចំនួន ៤១៤ គ្រួសារ (ស្មើនឹង ១,៣៩៥ នាក់) ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពវត្តធម្មរង្សី ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប បន្ទាប់ពីលំនៅឋានរបស់ពួកគាត់​រងការគំរាមកំហែង និងខូចខាតពីការរំលោភបំពានលើបូរណភាពទឹកដីពីសំណាក់ភាគីថៃ។

ក្នុងឱកាសសំណេះសំណាលប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅនេះ ឯកឧត្តម កែប ជុតិមា បាននាំនូវសេចក្តីនឹករលឹក និងការគិតគូរជានិច្ច​ពីសុខទុក្ខរបស់ថ្នាក់ដឹកនាំកំពូលនៃជាតិ រួមមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចប្រធានរដ្ឋសភា និង សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសក្នុងកិច្ចការពារអធិបតេយ្យជាតិ និងការធានាសុខុមាលភាពជូនពលរដ្ឋនៅតំបន់ជួរមុខឱ្យបានរឹងមាំ។

តាមរយៈកិច្ចសហការយ៉ាងស្អិតរមួតជាមួយលោក Travis Johnson Christian នាយកប្រតិបត្តិអង្គការ PCL ជំនួយមនុស្សធម៌ជាច្រើនសន្ធឹកសន្ធាប់ រួមមាន ស្បៀងអាហារ គ្រឿងឧបភោគបរិភោគចាំបាច់ និងថវិកាឧបត្ថម្ភ ត្រូវបានចាត់ចែងចែកចាយដល់ដៃគ្រួសារនីមួយៗ ដើម្បីសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ។ បន្ថែមពីនេះ ឯកឧត្តមក៏បានផ្តល់ការឧបត្ថម្ភ និងការគាំទ្រយ៉ាងសកម្មដល់កងកម្លាំងការពារព្រំដែន ក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ដែលកំពុងបំពេញភារកិច្ចការពារ និងថែទាំពលរដ្ឋយ៉ាងយកចិត្តទុកដាក់បំផុត។

បច្ចុប្បន្ន អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ច កំពុងបន្តតាមដានស្ថានភាពយ៉ាងហ្មត់ចត់ ដើម្បីធានាថាពលរដ្ឋភៀសសឹកទាំងអស់ ទទួលបាននូវការគាំទ្រទាំងស្មារតី និងសម្ភារៈ រហូតដល់ស្ថានភាពមានសុវត្ថិភាពពេញលេញ ដែលអាចឱ្យពួកគាត់វិលត្រឡប់ទៅកាន់លំនៅឋាន និងប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញ៕