សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៩ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុង ពិនិត្យលេីការងាររៀបចំសិក្ខាសាលា ស្តីពី ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា
គណៈកម្មការទី៩ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុង ពិនិត្យលេីការងាររៀបចំសិក្ខាសាលា ស្តីពី ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា
Prepaired By: NARA1472 ​ Date: (3/11/2026 1:21:12 AM )
វិមានរដ្ឋសភា៖ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះ បានបេីកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដេីម្បីពិនិត្យលេីការងាររៀបចំសិក្ខាសាលាស្តីពី ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់អញ្ជើញបេីកអង្គសិក្ខាសាលាដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

គោលបំណងនៃការរៀបចំសិក្ខាសាលា គឺផ្តោតសំខាន់ចំនួនពីរជាចម្បង៖

ទី១-ដើម្បីទទួលបាននូវព័ត៌មានដោយផ្ទាល់ជាប្រយោជន៍ និងជាមូលដ្ឋានសម្រាប់បំពេញមុខងារ និងតួនាទីស្នូលទាំងបីរបស់សភាគឺ៖ តួនាទីនីតិកម្ម តួនាទីតាមដានការអនុវត្តច្បាប់ និងតួនាទីភាពជាតំណាង ឱ្យបានកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត និង

ទី២-ដើម្បីពង្រឹងកិច្ចសហការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ក្នុងការជួយជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល​ទី១ របស់រាជរដ្ឋាភិបាល (ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០) ឱ្យទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់ ៕