សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្ដម សរ ចំរុង អនុញ្ញាតឱ្យជំនួយការសម្តេចធិបតី នាយករដ្ឋមន្ត្រី ជួបសម្ភាសន៍ដើម្បីប្រមូលទិន្នន័យស្រាវជ្រាវសម្រាប់និក្ខេបបទថ្នាក់បណ្ឌិត
ឯកឧត្ដម សរ ចំរុង អនុញ្ញាតឱ្យជំនួយការសម្តេចធិបតី នាយករដ្ឋមន្ត្រី ជួបសម្ភាសន៍ដើម្បីប្រមូលទិន្នន័យស្រាវជ្រាវសម្រាប់និក្ខេបបទថ្នាក់បណ្ឌិត
Prepaired By: NARA1472 ​ Date: (2/26/2026 8:10:03 PM )
វិមានរដ្ឋសភា៖ ឯកឧត្ដម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តក្រចេះ នាព្រឹកថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក ញាណ សុជាតិ ជំនួយការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ភាសន៍ដើម្បីប្រមូលព័ត៌មាន និងទិន្នន័យសំខាន់ៗ សម្រាប់ការសិក្សាស្រាវជ្រាវ ថ្នាក់បណ្ឌិត។

ក្នុងជំនួបនេះ លោក ញាណ សុជាតិ ដែលជាបេក្ខបណ្ឌិតផ្នែក ការសិក្សាស្រាវជ្រាវ អាស៊ីអាគ្នេយ៍(Southeast Asian Studies) នៅសាកលវិទ្យាល័យ Humboldt University of Berlin នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានជួបសម្ភាសន៍ជាមួយឯកឧត្តមប្រធានគណៈកម្មការ ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅលើប្រធានបទ៖ «ការកសាងប្រទេស ការរៀបចំរចនាសម្ព័ន្ធ និងស្ថាប័នរដ្ឋឡើងវិញ ក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា»។

ក្នុងឱកាសនោះ ឯកឧត្ដម សរ ចំរុង បានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បេក្ខបណ្ឌិត ដែលបានជ្រើសរើសយកប្រធានបទពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រនយោបាយ និងការកសាងរចនាសម្ព័ន្ធរដ្ឋរបស់កម្ពុជាមកសិក្សា។

ឯកឧត្តម បានផ្តល់នូវព័ត៌មានលម្អិត និងបទពិសោធន៍សំខាន់ៗ ពាក់ព័ន្ធនឹងយន្តការការងាររបស់រដ្ឋសភា ក៏ដូចជាការវិវត្តនៃស្ថាប័ននានា ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវនេះឱ្យទទួលបានជោគជ័យ៕