សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » មន្ត្រីរដ្ឋសភា ស្វែងយល់ពីប្រវត្តិទំនាក់ទំនងអន្តរជាតិ និងឫសគល់នយោបាយការបរទេស និងសេដ្ឋកិច្ចកម្ពុជា
មន្ត្រីរដ្ឋសភា ស្វែងយល់ពីប្រវត្តិទំនាក់ទំនងអន្តរជាតិ និងឫសគល់នយោបាយការបរទេស និងសេដ្ឋកិច្ចកម្ពុជា
Prepaired By: NARA1472 ​ Date: (2/24/2026 7:36:18 PM )
វិមានរដ្ឋសភា៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានបើកវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយ ស្តីពី “ប្រវត្តិនយោបាយការបរទេសកម្ពុជា និងសេដ្ឋកិច្ចកម្ពុជា” ក្រោមអធិបតីភាព និងការឧទ្ទេសនាមផ្ទាល់ពី ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខា​ធិការរដ្ឋសភា

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាសរុបចំនួន ១២០នាក់ និងតាមរយៈប្រព័ន្ធនិម្មិត Zoom មួយចំនួនទៀត ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ប្រសិទ្ធភាពការងារ និងការយល់ដឹងរបស់មន្ត្រីឱ្យកាន់តែដើរទាន់សភាពការណ៍វិវត្តន៍នៃពិភពលោក។

នៅក្នុងបទឧទ្ទេសនាមដ៏មានអត្ថន័យ ឯកឧត្តមអគ្គលេខាធិការ បានសង្កត់ធ្ងន់លើ "ប្រវត្តិទំនាក់ទំនងអន្តរជាតិ" ដោយបានរំលេចនូវការវិវឌ្ឍនៃទំនាក់ទំនងរវាងមនុស្ស និងមនុស្ស តាំងពីសតវត្សទី១៥ រហូតមកដល់បច្ចុប្បន្ន។ ការយល់ដឹងពីប្រវត្តិសាស្ត្រ មិនមែនគ្រាន់តែជាការចងចាំព្រឹត្តិការណ៍អតីតកាលនោះទេ ប៉ុន្តែវាគឺជាការវិភាគលើភូមិសាស្ត្រនយោបាយ ការកកើតនៃសណ្តាប់ធ្នាប់អន្តរជាតិ។ ការយល់ដឹងពីទំនាក់ទំនងរវាងនយោបាយការបរទេស និងសេដ្ឋកិច្ច ជួយឱ្យមន្ត្រីរាជការមើលឃើញពី យុទ្ធសាស្ត្រសេដ្ឋកិច្ចការទូត ភាពធន់នៃសេដ្ឋកិច្ច  និងការប្រកួតប្រជែងក្នុងយុគសម័យឌីជីថលជាដើម។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្ររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ។ មន្ត្រីរាជការដែលជាសេនាធិការឱ្យស្ថាប័ននីតិប្បញ្ញត្តិ ចាំបាច់ត្រូវមានចំណេះដឹងទូលំទូលាយ ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងរដ្ឋបាលកាន់តែប្រសើរ ជូនដល់សមាជិករដ្ឋសភា ក្នុងបេសកកម្មការទូតសភា។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានបែងចែកជា ២លើក ដែលលើកទី១ គឺនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ និងបានបញ្ចប់ដោយជោគជ័យ។ ចំណែកលើកទី២ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។