សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ប្រាស្រ័យទាក់ទងគោលនយោបាយ»
អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ប្រាស្រ័យទាក់ទងគោលនយោបាយ»
Prepaired By: NARA1472 ​ Date: (2/24/2026 7:35:54 PM )
អគ្គលេខាធិការដ្ឋានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ប្រាស្រ័យទាក់ទងគោលនយោបាយ» នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៥០នាក់។

ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការងរដ្ឋសភា និងជាប្រធានក្រុមទីប្រឹក្សារដ្ឋសភា បានអញ្ជើញជាវាគ្មិន និងបង្រៀនវគ្គបណ្តុះបណ្តាល។

វគ្គបណ្តុះបណ្តាលត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹងការយល់ដឹងរបស់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា អំពីគោលនយោបាយសាធារណៈ និងយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងគោលនយោបាយ ដើម្បីគាំទ្រដល់ដំណើរការនីតិប្បញ្ញត្តិឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានពន្យល់អំពីអត្ថន័យ លក្ខណៈពិសេស និងប្រភេទនៃគោលនយោបាយសាធារណៈ ព្រមទាំងសារៈសំខាន់នៃការប្រាស្រ័យទាក់ទងដែលមានប្រសិទ្ធភាព ក្នុងការបង្កើនការយល់ដឹង ការគាំទ្រ និងការចូលរួមពីសាធារណជន។

ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងអំពីធាតុផ្សំយុទ្ធសាស្ត្រសំខាន់ៗចំនួន៥ រួមមាន៖ ភ្នាក់ងារបញ្ជូនសារ (Sender) ខ្លឹមសារ (Message) មធ្យោបាយ ឬប្រព័ន្ធផ្សព្វផ្សាយ (Channel) សាធារណជនគោលដៅ (Receiver) យន្តការត្រឡប់ដើម្បីវាយតម្លៃ (Feedback)។ធាតុទាំងនេះ ត្រូវបានចាត់ទុកជាសសរស្តម្ភសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយ និងការទំនាក់ទំនងសាធារណៈ ព្រមទាំងជាកត្តាកំណត់ជោគជ័យនៃលំហូរព័ត៌មាន។

ជាពិសេស ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ការផ្សព្វផ្សាយគោលនយោបាយថ្មីៗ គួរតែមានឯកសារសង្ខេប ឬ “គោលនយោបាយសម្រាយ”ដែលមានខ្លឹមសារ ខ្លី ខ្លឹម និងងាយស្រួលយល់ សម្រាប់ប្រជាជនទូទៅ ដើម្បីឱ្យមានការយល់ដឹងច្បាស់លាស់អំពីគោលបំណង ខ្លឹមសារ និងវិធានការអនុវត្ត។

ដើម្បីអនុវត្តជាក់ស្តែង សិក្ខាកាមត្រូវបានផ្តល់ករណីសិក្សាចំនួន២ សម្រាប់ពិភាក្សា និងរៀបចំយុទ្ធសាស្ត្រប្រាស្រ័យទាក់ទង រួមមាន៖(១) ករណីការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា ដែលតម្រូវឱ្យមានយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងប្រុងប្រយ័ត្នសម្រាប់ថ្នាក់ជាតិ និងអន្តរជាតិ និង(២) ករណីកំណែទម្រង់ផ្នែករដ្ឋបាលនៅរដ្ឋសភា ដើម្បីធានាការយល់ដឹង និងការគាំទ្រយ៉ាងទូលំទូលាយ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានវាយតម្លៃថា ជាជំហានសំខាន់មួយក្នុងការពង្រឹងសមត្ថភាពមន្ត្រី និងលើកកម្ពស់ប្រសិទ្ធភាពការប្រាស្រ័យទាក់ទងគោលនយោ បាយ ក្នុងបរិបទការអភិវឌ្ឍនីតិប្បញ្ញត្តិរបស់កម្ពុជា៕