សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខមេឃុំមេសរជ្រៃ មានជំងឺរលាកសួតធ្ងន់ធ្ងរ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងវីរៈកងទ័ពសមរភូមិមុខទិសប្រាសាទព្រះវិហារ
តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខមេឃុំមេសរជ្រៃ មានជំងឺរលាកសួតធ្ងន់ធ្ងរ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងវីរៈកងទ័ពសមរភូមិមុខទិសប្រាសាទព្រះវិហារ
Prepaired By: NARA1472 ​ Date: (2/22/2026 11:48:33 PM )
កំពង់ចាម៖ លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម អនុប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ នារសៀលថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី ខេន ចិន្តា មេឃុំមេសរជ្រៃ មានជំងឺរលាកសួតធ្ងន់ធ្ងរ ដែលទើបតែត្រឡប់មកពីព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ហើយបានបន្តមកសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅក្នុងភូមិបុសពោធិ៍ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ការអញ្ជើញចុះសួរសុខទុក្ខនេះ មានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាល នៃគណៈអភិបាលស្រុក លោកនាយករដ្ឋបាលស្រុក លោក លោកស្រីក្រុមប្រឹក្សាឃុំ លោកមេភូមិ និងលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ។

នៅក្នុងឱកាសនោះ លោកជំទាវបានឧបត្ថម្ភថវិកាជូនដល់ លោក ស្រី ខេន ចិន្តា ចំនួន ៥០០. ០០០ រៀល និងទឹកដោះគោស្រស់ ១ កន្រ្តក និងបានឧបត្ថម្ភថវិកាចំនួន ១.០០០. ០០០រៀល ជូនដល់វីរៈកងទ័ព សម្រាប់ធ្វើជណ្ដើរដែកជញ្ជូនស្បៀងឡើងទៅលើភ្នំមុំបី ក្នុងខេត្តព្រះវិហារ តាមរយៈលោក បាន ស្រេង អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ផងដែរ៕