សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត លី ឆេង ដឹកនាំគណៈប្រតិភូធ្វើដំណើរនិវត្តន៍ត្រលប់មកដល់កម្ពុជាវិញ បន្ទាប់ពីបញ្ចប់បេសកកម្មការងារសភានៅប្រទេសហ្វីលីពីនប្រកបដោយផ្លែផ្កា
ឯកឧត្តមបណ្ឌិត លី ឆេង ដឹកនាំគណៈប្រតិភូធ្វើដំណើរនិវត្តន៍ត្រលប់មកដល់កម្ពុជាវិញ បន្ទាប់ពីបញ្ចប់បេសកកម្មការងារសភានៅប្រទេសហ្វីលីពីនប្រកបដោយផ្លែផ្កា
Prepaired By: NARA1472 ​ Date: (2/16/2026 6:52:50 PM )
ប្រទេសហ្វីលីពីន៖ គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានធ្វើដំណើរនិវត្តន៍មកដល់មាតុប្រទេសវិញហើយ កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រកបដោយសុខសុវត្ថិភាព និងសម្រេចបានលទ្ធផលការងារដ៏ត្រចះត្រចង់ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលសភាកម្រិតតំបន់ នៅសាធារណរដ្ឋហ្វីលីពីន។

បេសកកម្មការងារដែលទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺសំដៅពង្រឹងសមត្ថភាពនីតិប្បញ្ញត្តិលើវិស័យបច្ចេកវិទ្យា និងបរិស្ថាន រួមមាន៖
១. ការទប់ស្កាត់ការប្រើប្រាស់ AI ក្នុងគោលបំណងភេរវកម្ម ដែល ឯកឧត្តមបណ្ឌិត បានដឹកនាំប្រតិភូចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «នីតិប្បញ្ញត្តិ និងវិធានការគោលនយោបាយ ដើម្បីបង្ការ និងប្រឆាំងនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាថ្មីៗសម្រាប់គោលបំណងភេរវកម្ម»។ នេះជាប្រធានបទដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការត្រៀមលក្ខណៈផ្នែកច្បាប់ ដើម្បីគ្រប់គ្រងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
២. បេសកកម្មលើកម្ពស់បរិស្ថានក្នុងក្របខណ្ឌអាស៊ាន៖ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងបទអន្តរាគមន៍ក្នុងពិធីបើកជាផ្លូវការនូវ «កម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្តីពីបម្រែបម្រួលអាកាសធាតុ សម្រាប់សភាជាសមាជិកអន្តរសភាអាស៊ាន (AIPA)»។ បទអន្តរាគមន៍នេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋសភាកម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនៃបម្រែបម្រួលអាកាសធាតុក្នុងតំបន់។

ក្នុងឱកាសដំណើរនិវត្តន៍ត្រឡប់មកវិញនេះ ក៏មានការជូនដំណើរយ៉ាងស្និទ្ធស្នាលពីសំណាក់ ឯកឧត្តម ស៊ិន សារៀម ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន ព្រមទាំងមន្ត្រីស្ថានទូតផងដែរ។

គួរបញ្ជាក់បន្ថែមដែរថា ជោគជ័យនៃបេសកកម្មរបស់រដ្ឋសភាដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត លី ឆេង នៅពេលនេះ គឺជាជំហានថ្មីមួយទៀតក្នុងការលើកកម្ពស់តួនាទីសភាកម្ពុជាលើឆាកអន្តរជាតិ ជាពិសេសការត្រៀមខ្លួនរបស់កម្ពុជាចំពោះយុគសម័យឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព៕