សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប គូសបញ្ជាក់ពីមោទនភាពនៃសមិទ្ធផលរដ្ឋសភានីតិកាលទី៧ ក្នុងបេសកកម្មបម្រើជាតិ និងប្រជាពលរដ្ឋ
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប គូសបញ្ជាក់ពីមោទនភាពនៃសមិទ្ធផលរដ្ឋសភានីតិកាលទី៧ ក្នុងបេសកកម្មបម្រើជាតិ និងប្រជាពលរដ្ឋ
Prepaired By: NARA1472 ​ Date: (2/16/2026 6:52:48 PM )
ខេត្តព្រៃវែង៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋប្រមាណជាង ៤០០នាក់ ក្នុងស្រុកមេសាង ខេត្តព្រៃវែង។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកបង្ហាញនូវមោទនភាពយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃស្ថាប័ននីតិប្បញ្ញត្តិ ដែលសម្រេចបានសមិទ្ធផលធំៗជាច្រើនក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ។ ឯកឧត្តមអនុប្រធានទី ១ បានបន្តថា រដ្ឋសភាកម្ពុជាកំពុងវិវត្តខ្លួនយ៉ាងសកម្មក្នុងរបត់ថ្មីគួរឱ្យមោទនៈ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលជាស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រកម្ពុជាកាន់តំណែងជាប្រធានរដ្ឋសភា។ ក្រោមការដឹកនាំរបស់សម្តេចប្រធាន រដ្ឋសភាបាននិងកំពុងជំរុញការធ្វើទំនើបកម្មស្ថាប័នយ៉ាងស៊ីជម្រៅ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងរឹងមាំរវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជាពិសេស ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាល ដែលបានអនុវត្ត "យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១" យ៉ាងស្វាហាប់ ដោយផ្ដោតលើអាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ដើម្បីកសាងគ្រឹះដ៏រឹងមាំក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់ពីតួនាទីរបស់តំណាងរាស្ត្រ ឯកឧត្តមលោកអនុប្រធានទី១ រដ្ឋសភាបានពន្យល់ពីភារកិច្ចស្នូលចំនួន ៣ របស់អ្នកតំណាងរាស្ត្រ រួមមាន ការពិភាក្សា និងអនុម័តច្បាប់តាមរយ:ការបង្កើតក្របខណ្ឌគតិយុត្តសម្រាប់ជាតិ,មុខងារការតាមដានការអនុវត្តច្បាប់ដោយ ធានាធ្វើឱ្យមានតម្លាភាព និងប្រសិទ្ធភាពក្នុងរដ្ឋបាលសាធារណៈនិងមុខងារភាពជាតំណាង ដែលជានិច្ចកាលអ្នកតំណាងរាស្ត្រទាំងអស់តែងតែចុះមូលដ្ឋានជាប់ជាប្រចាំដើម្បីស្តាប់ និងជួយដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សង្កត់ធ្ងន់លើ ឆន្ទៈនយោបាយមុតស្រួច របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានដោះស្រាយបញ្ហាដោយសន្តិវិធី និងការតម្កល់ផលប្រយោជន៍ជាតិជាធំ រហូតសម្រេចបាននូវបទឈប់បាញ់ទាំងស្រុង និងភាពស្ងប់ស្ងាត់តាមបន្ទាត់ព្រំដែនកាលពីចុងឆ្នាំ២០២៥ ដែលជាជោគជ័យដ៏ធំធេងក្នុងការការពារបូរណភាពទឹកដីផងដែរ។