សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ចុះសួរសុខទុក្ខនិងនាំយកអំណោយរបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចែកជូនពលរដ្ឋ ៣៨០គ្រួសារ នៅស្រុកស្ទឹងត្រង់
តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ចុះសួរសុខទុក្ខនិងនាំយកអំណោយរបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចែកជូនពលរដ្ឋ ៣៨០គ្រួសារ នៅស្រុកស្ទឹងត្រង់
Prepaired By: NARA1472 ​ Date: (2/12/2026 7:31:47 PM )
ខេត្តកំពង់ចាម៖ ក្នុងក្របខណ្ឌនៃសកម្មភាពចុះមូលដ្ឋានដើម្បីស្វែងយល់ពីសុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋ លោកជំទាវ កុល ធារិន សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ជូនគ្រួសារប្រជាពលរដ្ឋចំនួន ៣៨០គ្រួសារ ស្ថិតក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកជំទាវតំណាងរាស្ត្រ បាននាំយកនូវចង្ក្រានសន្សំសំចៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍

ការចែកជូនចង្ក្រានសន្សំសំចៃនេះ មិនត្រឹមតែជាការជួយសម្រាលបន្ទុកជីវភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញដល់ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយការប្រើប្រាស់ឈើអុស ដែលជាផ្នែកមួយនៃការការពារបរិស្ថាន។

សកម្មភាពគាំទ្រ និងការឧបត្ថម្ភដល់មូលដ្ឋាន ក្រៅពីការចែកជូនចង្ក្រាន លោកជំទាវ កុល ធារិន ក៏បានឧបត្ថម្ភបន្ថែមនូវសម្ភារប្រើប្រាស់ និងថវិកាលើកទឹកចិត្តដល់កម្លាំងការពារក្នុងតំបន់ រួមមាន៖ប្រជាពលរដ្ឋ ៣៨០នាក់៖ ម្នាក់ៗទទួលបានសារុងចំនួន ១, កម្លាំងប្រជាការពារ ១០នាក់៖ ម្នាក់ៗទទួលបានសារុង ១ និងថវិកាចំនួន ២០,០០០រៀល។ សរុបថវិកាឧបត្ថម្ភ៖ ២,២០០,០០០រៀល។

វត្តមានរបស់លោកជំទាវសមាជិការដ្ឋសភានៅពេលនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋសភា ក្រោមការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដាច់ស្រយាល។

នេះគឺជាបេសកកម្មសំខាន់មួយរបស់តំណាងរាស្ត្រ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីទទួលយកសំណូមពរ និងពិនិត្យមើលស្ថានភាពជាក់ស្ដែងនៃការអភិវឌ្ឍក្នុងសហគមន៍។

ក្នុងពិធីនេះក៏មានការអមដំណើរដោយ លោក អៀង ថៃហុង អភិបាលរងនៃគណៈអភិបាលស្រុកស្ទឹងត្រង់ ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕