សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ បើកកិច្ចប្រជុំពិនិត្យ និងសិក្សារចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋាន
អគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ បើកកិច្ចប្រជុំពិនិត្យ និងសិក្សារចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋាន
Prepaired By: NA0989 ​ Date: (2/11/2026 7:58:59 PM )

ឯកឧត្តម កៃ កេតនិន អគ្គនាយកនៃអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសិក្សាអំពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ។ កិច្ចប្រជុំនេះ មានការអញ្ចើញចូលរួមពីសំណាក់លោក អគ្គនាយករង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន។

ឯកឧត្តម កៃ កេតនិន បានមានប្រសាសន៍ថា គោលបំណងនៃការវិភាគអំពីរចនាសម្ព័ន្ធ និងមុខងាររបស់អគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ ដើម្បីត្រៀមខ្លួនក្នុងការចូលរួមអនុវត្តគោលការណ៍កែសម្រួលរចនាសម្ព័ន្ធរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលសមស្របទៅតាមការវិវឌ្ឍរីកចម្រើនរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម បានសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះ ផ្តោតទៅលើការពិនិត្យ និងកែសម្រួលរចនាសម្ព័ន្ធអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីបង្កើតអង្គភាពថ្មីមួយ ដែលអាចពង្រឹងសមត្ថភាពស្រាវជ្រាវ គាំទ្រការងារគណៈកម្មការ និងអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះដែរ ឯកឧត្តម បានណែនាំឱ្យរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារជាប្រចាំ ដើម្បីធានាថាការអនុវត្តភារកិច្ចទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាក់ស្តែង៕