សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត លី ឆេង អញ្ជើញថ្លែងបទ​អន្តរាគមន៍​ក្នុងកម្មវិធីអភិវឌ្ឍន៍សមត្ថភាព​ស្តីពីបម្រែបម្រួលអាកាសធាតុរបស់ AIPA នៅសាធារណរដ្ឋហ្វីលីពីន
ឯកឧត្តមបណ្ឌិត លី ឆេង អញ្ជើញថ្លែងបទ​អន្តរាគមន៍​ក្នុងកម្មវិធីអភិវឌ្ឍន៍សមត្ថភាព​ស្តីពីបម្រែបម្រួលអាកាសធាតុរបស់ AIPA នៅសាធារណរដ្ឋហ្វីលីពីន
Prepaired By: NA0989 ​ Date: (2/11/2026 7:35:09 PM )

ទីក្រុងម៉ានីល, ហ្វីលីពីន ៖ ឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បាន​អញ្ជើញ​​ចូលរួមជាកិត្តិយសនិងថ្លែងបទ​អន្តរាគមន៍​ក្នុង​ពិធីប្រកាសបើកជាផ្លូវការនូវ «កម្មវិធីអភិវឌ្ឍន៍​សមត្ថភាពស្តីពីបម្រែបម្រួលអាកាសធាតុ សម្រាប់​សភាជាសមាជិកអន្តរសភាអាស៊ាន (AIPA)» នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅ​ទីក្រុង​ម៉ានីល ប្រទេសហ្វីលីពីន។

ពិធីបើកកម្មវិធីកម្រិតតំបន់នេះ បានប្រព្រឹត្តទៅ​ក្រោម​​អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ Maria Rachel J. Arenas ប្រធានគណៈកម្មការ​កិច្ចការបរទេសនៃសភាហ្វីលីពីននិងឯកឧត្តម  បណ្ឌិត ចែម វិឌ្យ៉ា អគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA)។

វេទិកានេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការ​រវាងសភានៃសាធារណរដ្ឋហ្វីលីពីន និង អន្តរសភា       អាស៊ាន(AIPA) ដោយមានការគាំទ្រពីមូលនិធិ Tara Climate Foundation។

កម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្តីពីបម្រែបម្រួលអាកាសធាតុមានគោលបំណងពង្រឹង​សមត្ថភាពដល់​សមា​ជិក​សភាក្នុងតំបន់អាស៊ាន លើការរៀបចំច្បាប់ និង គោលនយោបាយឆ្លើយតបនឹងវិបត្តិអាកាសធាតុនិងជំរុញកិច្ចសហប្រតិបត្តិការអន្តរសភា ដើម្បីឈាន​ទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងសេដ្ឋកិច្ច​បៃតង។

គួររំលឹកផងដែរថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំ​ឡើង​ស្របពេលជាមួយនឹងវគ្គបណ្តុះ​បណ្តាល​សភា​ស្តីពី «នីតិប្បញ្ញត្តិ និងវិធានការគោលនយោបាយ​ដើម្បីបង្ការ និងប្រឆាំងនឹងការប្រើប្រាស់បញ្ញា​សិប្ប​និម្មិត (AI) និងបច្ចេកវិទ្យាថ្មីៗសម្រាប់គោល​បំណង​ភេរវកម្ម» ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។

តាមរយៈវត្តមានរបស់ឯកឧត្តមបណ្ឌិត លី ឆេង ក្នុង​ព្រឹត្តិការណ៍អន្តរជាតិទាំងពីរនេះបានឆ្លុះបញ្ចាំងពីតួនាទីយ៉ាងសកម្ម និងការប្ដេជ្ញាចិត្តខ្ពស់របស់កម្ពុជា ជាពិសេសស្ថាប័នរដ្ឋសភា ក្រោមការដឹកនាំ​ដ៏ឈ្លាស​វៃរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ​ចូលរួមដោះស្រាយបញ្ហាប្រឈមសកល ចាប់ពីវិបត្តិ​ប្រែប្រួលអាកាសធាតុ រហូតដល់សន្តិសុខបច្ចេកវិទ្យា​ក្នុងក្របខ័ណ្ឌអាស៊ាន និងសកលលោក៕