សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសផ្សព្វផ្សាយសេចក្តីសម្រេច និងលិខិតចាត់តាំងថ្មីដល់មន្ត្រីបង្គោល ដើម្បីបង្កើនប្រសិទ្ឋភាពការងារ ពង្រឹងយន្តការការងារការទូតសភា និងព័ត៌មាន
អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសផ្សព្វផ្សាយសេចក្តីសម្រេច និងលិខិតចាត់តាំងថ្មីដល់មន្ត្រីបង្គោល ដើម្បីបង្កើនប្រសិទ្ឋភាពការងារ ពង្រឹងយន្តការការងារការទូតសភា និងព័ត៌មាន
Prepaired By: NA0989 ​ Date: (2/11/2026 6:36:09 PM )

ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារការទូតសភា និងលំហូរព័ត៌មានឱ្យមានប្រសិទ្ធភាព   អគ្គ​លេខា​ធិការដ្ឋាន​​រដ្ឋសភា បានរៀបចំពិធីផ្សព្វផ្សាយសេចក្តីសម្រេច និងលិខិតចាត់តាំងថ្មីដល់មន្ត្រីបង្គោលនៃអគ្គ​នាយកដ្ឋាន​ទំនាក់​ទំនង​អន្តរជាតិ ពិធីការ និងព័ត៌មាន (ទពព) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ។

នៅក្នុងពិធីដែលបានប្រារព្ធធ្វើនាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការ​រង​ប្រចាំការរដ្ឋសភា នាយកខុទ្ទកាល័យ និងជាអ្នកគ្រប់គ្រងផ្ទាល់លើការងារ (ទពព) បាន ធ្វើការណែនាំឱ្យ​គ្រប់​នាយកដ្ឋានចំណុះ ត្រូវពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធការងារ ដើម្បីធានាថា រាល់ភារកិច្ចត្រូវបាន​អនុវត្តដោយ​រលូននិងគ្មានការរាំងស្ទះ ។

ជាមួយគ្នានេះ សម្រាប់មន្ត្រីដែលទើបទទួលបានការចាត់តាំងថ្មី ឯកឧត្តមបានដាស់តឿនឱ្យសិក្សា និងក្តាប់​ឱ្យ​ជាប់​នូវ​សេចក្តីសម្រេចស្តីពីតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីក្លាយជាកម្លាំងចលករដ៏​សកម្មក្នុងការបម្រើ​ស្ថាប័ន​នីតិប្បញ្ញត្តិ។

ដើម្បីបន្តលើកកម្ពស់ស័ក្តិសិទ្ធិភាពការងារ  ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភា​ក៏បានផ្តល់នូវអនុសាសន៍គន្លឹះសំខាន់ៗជាច្រើនក្នុងន័យលើកទឹកចិត្ត តម្រង់ទិសដល់មន្ត្រី អគ្គនាយកដ្ឋាន ដើម្បីធានាថាការងារទំនាក់ទំនងអន្តរជាតិ ពិធីការ និងការផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋសភា ដើរស្របតាម​ចក្ខុ​វិស័យ​ដឹកនាំ​របស់សម្តេចប្រធានរដ្ឋសភា ដោយមន្ត្រីម្នាក់ៗត្រូវខិតខំ បំពេញការងារដោយផ្អែកលើលទ្ធផលជាក់ស្តែង ភាពស្មោះត្រង់និងការទទួលខុសត្រូវខ្ពស់បំផុតចំពោះមុខស្ថាប័នផងដែរ។

ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ  បានសង្កត់ធ្ងន់ថា "មន្ត្រីត្រូវចូលរួមយ៉ាងសកម្មក្នុងនាមជាម្ចាស់ការ ដើម្បីជួយ​ដល់ស្ថាប័នរដ្ឋសភាឱ្យកាន់តែរឹងមាំ និងមានមុខមាត់ខ្ពស់លើឆាកអន្តរជាតិ"។ 

គួររំលឹកដែរថា ពិធីផ្សព្វផ្សាយសេចក្តីសម្រេច និងលិខិតចាត់តាំងថ្មីដល់មន្ត្រីបង្គោលនៃអគ្គនាយកដ្ឋានទំនាក់ទំនង​អន្តរជាតិ ពិធីការ និងព័ត៌មាន ដែលរៀបចំធ្វើនៅថ្ងៃនេះ មិនត្រឹមតែជាការប្រកាសមុខតំណែងប៉ុណ្ណោះទេ ប៉ុន្តែគឺ​ជា​ការផ្ដល់ទំនុកចិត្តនិងការរំលឹកស្មារតីដល់មន្ត្រីរាជការទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពដើម្បីឆ្លើយ​តប​​ទៅនឹងតម្រូវការការងារក្នុងបរិបទថ្មីនៃរដ្ឋសភាអាណត្តិទី៧នេះផងដែរ៕