ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរង ទទួលបន្ទុកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ នៃរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា ស្តីពីការកែសម្រួលរចនាសម្ព័ន្ធនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។
កិច្ចប្រជុំបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធផងដែរ។
សូមជម្រាបថា កែសម្រួលរចនាសម្ព័ន្ធ មានគោលបំណងជម្រុញការបំពេញការងាររបស់អង្គភាពនីមួយៗ ក្នុងនាយកដ្ឋាន ដំណើរការទៅដោយរលូន មានការទទួលខុសត្រូវច្បាស់លាស់ និងកាន់តែមានប្រសិទ្ធភាពថែមទៀត៕














