សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម វ៉ាន់ ដារ៉ា ចុះស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយស្ពាន ប៉ែន ស៊ីម៉ន ក្នុងឃុំបន្ទាយមាសខាងលិច
ឯកឧត្តម វ៉ាន់ ដារ៉ា ចុះស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយស្ពាន ប៉ែន ស៊ីម៉ន ក្នុងឃុំបន្ទាយមាសខាងលិច
Prepaired By: NA0989 ​ Date: (2/11/2026 6:18:53 PM )

ឯកឧត្តម វ៉ាន់ ដារ៉ា សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពត នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចុះស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយស្ពាន ប៉ែន ស៊ីម៉ន ស្ថិតក្នុងឃុំបន្ទាយមាសខាងលិច និងឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត។ 

ក្នុងឱកាសនោះ បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ដែលបានផ្តួចផ្តើមកសាងស្ពាននេះ កាលពីឆ្នាំ២០១០ ដើម្បីបម្រើដល់ការធ្វើដំណើរ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់។ 

ប្រជាពលរដ្ឋបានលើកឡើងថា ចាប់តាំងពីមានស្ពានមក ការធ្វើដំណើររបស់ពួកគាត់មានភាពងាយស្រួល សុវត្ថិភាព និងប្រសើរជាងមុនជាខ្លាំង ជាពិសេស ក្នុងការដឹកជញ្ជូនទំនិញកសិផល ដូចជា ស្រូវ ផ្កា បន្លែ និងផ្លែឈើ ទៅកាន់ទីផ្សារ។ ស្ពាននេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលចរាចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យមានភាពប្រសើរឡើងជាបន្តបន្ទាប់៕