សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង នាំយកអំណោយរបស់ សម្តេចក្រឡាហោម និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១២៥គ្រួសារ
ក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង នាំយកអំណោយរបស់ សម្តេចក្រឡាហោម និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១២៥គ្រួសារ
Prepaired By: NA0989 ​ Date: (2/8/2026 8:05:08 PM )

តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង បាននាំយកអំណោយ សម្តេចក្រឡាហោម និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១២៥គ្រួសារ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង ដឹកនាំដោយ ឯកឧត្តម ច័ន្ទ សុផល តំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាអនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៦) នៃរដ្ឋសភា និងឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងសហការី។

ក្នុងឱកាសនោះ ឯកឧត្តម ច័ន្ទ សុផល បាននាំមកនូវប្រសាសន៍សាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងពីសម្តេចក្រឡាហោម ស ខេង និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជូនប្រជាពលរដ្ឋទាំងអស់នៅស្រុកគាស់ក្រឡ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋចំពោះការជឿជាក់ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ព្រមទាំងសំណូមពរឱ្យប្រជាពលរដ្ឋបន្តការជឿជាក់ បន្តការសាមគ្គីភាពជាធ្លុងមួយ ជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការអភិវឌ្ឍ ការពារសុខសន្តិភាព ជាពិសេសការពារបូណភាពទឹកដី និងសូមប្រុងប្រយ័ត្នចំពោះពត៌មានក្លែងក្លាយ។

សូមជម្រាបជូនថា អំណោយសម្តេចក្រឡាហោម និងលោកជំទាវ ដែលបានផ្តល់ជូន រួមមាន៖ អង្ករ ១ការ៉ុង មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ-ទឹកត្រី ១យួរ ទឹកដោះគោស្រស់ ១ឡូ កន្សែងពោះគោ ១ និងទឹកសុទ្ធ ២យួរ៕