សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឯក សុវណ្ណភារៈ អញ្ជើញចុះសួរសុខទុក្ខកុមារកំព្រា និងចាស់ជរាគ្មានទីពឹង ក្នុងស្រុកស្វាយទាប
លោកជំទាវ ឯក សុវណ្ណភារៈ អញ្ជើញចុះសួរសុខទុក្ខកុមារកំព្រា និងចាស់ជរាគ្មានទីពឹង ក្នុងស្រុកស្វាយទាប
Prepaired By: NA0989 ​ Date: (2/8/2026 7:48:25 PM )

លោកជំទាវ ឯក សុវណ្ណភារៈ តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និងជាសមាជិកាគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចូលរួមចុះសួរសុខទុក្ខ នាំយកសម្ភារ និងថវិកាចែកជូនដល់កុមារកំព្រា និងចាស់ជរាគ្មានទីពឹងចំនួន ១០គ្រួសារ នៅភូមិក្រញូង និងភូមិស្វាយ ស្ថិតនៅឃុំរមំាងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ឈុន សារឹម ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ព្រមទាំងលោកស្រី ផន ស៊ីណាត អភិបាលរងស្រុកស្វាយទាប។

ក្នុងឱកាសនោះ លោកជំទាវ ក៏បានឧមត្ថម្ភសម្ភារ និងថវិកាមួយចំនួនរួមមាន៖ អង្ករ មី ទឹកត្រី ក្រមា និងថវិកាមួយចំនួន ដែលចំណាយថវិកាសរុបប្រមាណ ១.៣២០.០០០រៀល។