នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី រួមជាមួយអភិបាលរងខេត្តរតនគិរី អភិបាលស្រុក មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត ព្រមទាំងមន្ត្រីរាជការ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់គ្រួសារវីរៈកងទ័ពចំនួន ១៣គ្រួសារ កំពុងស្នាក់នៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី។
សូមជម្រាបជូនថា អំណោយដែលបានឧបត្ថម្ភជូនដល់គ្រួសារវីរៈកងទ័ព រួមមាន៖ ក្នុង១គ្រួសារទទួលបានអង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកសុទ្ធ ព្រមទាំងថវិកាចំនួន ៣០ម៉ឺនរៀល៕









