សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរាស្រ្តមណ្ឌលខេត្តកំពតជំរុញឱ្យប្រជាកសិករគិតគូរពីការដាំបន្លែធម្មជាតិលើកកម្ពស់ជីវភាពរស់នៅ
តំណាងរាស្រ្តមណ្ឌលខេត្តកំពតជំរុញឱ្យប្រជាកសិករគិតគូរពីការដាំបន្លែធម្មជាតិលើកកម្ពស់ជីវភាពរស់នៅ
Prepaired By: NA0989 ​ Date: (1/26/2026 12:00:36 AM )

ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តកំពតនិងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹកនិងឧតុនិយមនៃរដ្ឋសភា នា​រសៀល​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខនិងស្វែងយល់ពីការ​បង្កបង្កើន​ផលដាំដំណាំបន្លែធម្មជាតិ របស់​ប្រជាកសិករ ស្ថិតនៅភូមិត្រពាំងពោន ឃុំបន្ទាយមាសខាងកើត​ស្រុកបន្ទាយមាស​ខេត្ត​កំពត។ 

នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ាន់ ដារ៉ា បានជំរុញឱ្យកសិករបន្តការដាំដុះបន្លែធម្មជាតិ ចិញ្ចឹមសត្វឱ្យបាន​ច្រើនដើម្បីលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរនិងយកចិត្តទុកដាក់ជាចម្បង​ចំពោះ​សុខុមាល​ភា​ព​​និងសុខភាព។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានកោតសសើរកសិករ ដែលបានចូលរួមអនុវត្ត វិធីសាស្រ្តដាំបន្លែធម្មជាតិ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស សត្វ បរិស្ថាន និងកាត់បន្ថយការចំណាយ។

ឯកឧត្តម បានសំណូមពរឱ្យប្រជាកសិករនិងប្រជាពលរដ្ឋ ប្រើប្រាស់បន្លែធម្មជាតិក្នុងស្រុក ដើម្បីចូលរួម​ចំណែកលើកកម្ពស់ថែរក្សាសុខភាពនិង អនាម័យ ក៏ដូចជាលើកស្ទួយផលិតផលកសិកម្មក្នុងស្រុក។

ទន្ទឹមនេះ ឯកឧត្តម បានអំពាវនាវប្រជាពលរដ្ឋជា ពិសេសក្មេងៗ និងមនុស្សចាស់ ត្រូវថែរក្សាសុខភាព​ឱ្យបានល្អ រក្សាអនាម័យជាប្រចាំ ព្រោះរដូវនេះមានការប្រែប្រួលដោយអាកាសធាតុចុះត្រជាក់ខ្លាំង ធ្វើ​ឱ្យ​មានបញ្ហាសុខភាពដូច ជាជំងឺផ្តាសសាយ និងជំងឺផ្លូវដង្ហើម។ ដូច្នេះត្រូវរស់នៅដោយអនាម័យជាប់ជានិច្ច បើមានបញ្ហាសុខភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យឱ្យបានឆាប់រហ័ស ដើម្បីជៀសផុតគ្រោះថ្នាក់​កើតឡើងជាយថាហេតុ។ 

ឯកឧត្តម វ៉ាន់ ដារ៉ា ក៏បានជូនសារុង និងឧបត្ថម្ភថវិកាជូនដល់ប្រជាកសិករមួយចំនួនផងដែរ៕