សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោក ផាត់ សុផាន់ណា នាំយកថវិកាគណៈកម្មការទី១រដ្ឋសភា ចូលរួមពិធីបុណ្យសពលោក សេង សុបញ្ញា
លោក ផាត់ សុផាន់ណា នាំយកថវិកាគណៈកម្មការទី១រដ្ឋសភា ចូលរួមពិធីបុណ្យសពលោក សេង សុបញ្ញា
Prepaired By: NA0989 ​ Date: (1/20/2026 12:07:12 AM )

គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា បានចាត់តំណាងលោក ផាត់ សុផាន់ណា អនុប្រធាននាយកដ្ឋាននីតិវិធី និងជាប្រធានក្រុមជំនួយការគណៈកម្មការទី១ និងសហការី នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បាននាំយកថវិការបស់គណៈកម្មការចូលរួមពិធីបុណ្យសពលោក សេង សុបញ្ញា ប្រធានការិយាល័យទំនាក់ទំនងទូទៅ នៃនាយកដ្ឋានពិធីការ នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៩ និង២០នាទីព្រឹក ក្នុងជន្មាយុ ៤៣ឆ្នាំ ដោយរោគាពាធ ស្ថិតនៅសង្កាត់ច្រំាងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕