នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង បានបើកប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ ក្រោមអធិបតី ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង នៅវិមានរដ្ឋសភា។
កិច្ចប្រជុំបូកសរុបការងាររបស់ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង មានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាលេខាធិការដ្ឋានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង៕















