សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ អ៊ុន សុគន្ធា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគរបស់សប្បុរសជនជូនដល់ក្រុមគ្រួសារវីរៈកងទ័ព
លោកជំទាវ អ៊ុន សុគន្ធា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគរបស់សប្បុរសជនជូនដល់ក្រុមគ្រួសារវីរៈកងទ័ព
Prepaired By: NA0989 ​ Date: (1/13/2026 6:32:46 PM )

លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) នៃរដ្ឋសភា តំណាងរាស្រ្តមណ្ឌលខេត្តកំពត និង​ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកទឹកឈូ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ​បរិភោគ​របស់​សប្បុរស​ជនជូនដល់ក្រុមគ្រួសារវីរៈកងទ័ពដែលឈរជើងនៅសមរភូមិការពារព្រំដែនកម្ពុជា-ថៃ ចំនួន ៧៧គ្រួសារ ស្ថិតនៅសាលប្រជុំធំសាលាស្រុកទឹកឈូ ខេត្តកំពត។

ក្នុងឱកាសនោះ លោកជំទាវ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី ជូនដល់បងប្អូនទាំងអស់ដោយក្តីនឹករលឹក និងការគិតគូរដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមេត្តា​តស៊ូ អត់ធ្មត់ ត្រូវជឿទុកចិត្តទៅលើថ្នាក់ដឹកនាំ និងរួមសាមគ្គីគ្នាជាធ្លុងមួយឱ្យបានរឹងមាំ ក្នុងគ្រាដែល​ប្រទេសជាតិ​កំពុងជួបប្រទះសង្រ្គាម​តាមព្រំដែនពីការឈ្លានពាន​របស់កងទ័ពសៀម។ 

ពិធីសំណេះសំណាលនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ លោក សៅ សំបូរ ប្រធានក្រុមប្រឹក្សាស្រុក និងលោក លោក អ៊ឹម ច័ន្ទសោធន អភិបាលនៃគណៈអភិបាលស្រុកទឹកឈូ លោក លោកស្រីអភិបាលរងស្រុកលោកនាយករដ្ឋបាលស្ដីទី លោក លោកស្រីប្រធានការិយាល័យអង្គភាពជំនាញទាំង១៣ លោកមេបញ្ជាការទាំង ៣ប្រភេទនិងលោក លោកស្រីមេឃុំទាំង ១៣ឃុំ ក្នុងស្រុកទឹកឈូ។

សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគដែលត្រូវបានប្រគល់ជូន រួមមាន៖ មួយគ្រួសារទទួលបានអង្ករ ៤០គីឡូក្រាម គ្រឿងឧបភោគបរិភោគ ១កញ្ចប់ និងថវិកាចំនួន ២០ម៉ឺនរៀល សរុបថវិកាអស់ចំនួន ១៥,៤០០,០០០រៀល ក្នុងនោះដែរ លោកជំទាវក៏បានឧបត្តម្ភថវិកាផ្ទាល់ចំនួន ២លានរៀល៕