ឯកឧត្ដមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និងលោកជំទាវ នាល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញសួរសុខទុក្ខ និងបានឧបត្ថម្ភថវិកាមួយចំនួនជូនលោកស្រី គង់ សារីយា អតីតនាយិកាសាខាកាកបាទក្រហមខេត្តកណ្តាល។
លោកស្រី គង់ សារីយា ទើបនឹងចាកចេញពីមន្ទីរពេទ្យ ក្រោយពីធ្វើការវះកាត់ពោះវៀនធំ និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាននៅក្រុងតាខ្មៅ ខេត្តកណ្តាល៕




