សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម តាក វណ្ណថា អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជនភៀសសឹក និងគ្រួសារកងទ័ព ចំនួន ១០០គ្រួសារ នៅក្រុងកំពង់សោម
ឯកឧត្តម តាក វណ្ណថា អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជនភៀសសឹក និងគ្រួសារកងទ័ព ចំនួន ១០០គ្រួសារ នៅក្រុងកំពង់សោម
Prepaired By: NA0989 ​ Date: (1/8/2026 6:48:07 PM )

ឯកឧត្តម តាក វណ្ណថា តំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជនភៀសសឹក និងគ្រួសារកងទ័ព ចំនួន ១០០គ្រួសារ នៅសង្កាត់អូរឧកញ៉ាហេង សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់សោម និងអាជ្ញាធរមូលដ្ឋាន។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម តាក វណ្ណថា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំជាតិគ្រប់លំដាប់ថ្នាក់ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរចំពោះទុក្ខលំបាករបស់ក្រុមគ្រួសារវីរកងទ័ព និងការគោរពដ៏ដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព ដើម្បីបុព្វហេតុជាតិ ប្រជាជន និងការការពារជាតិ។ សម្តេចតែងតែគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់ពូជសាសន៍ ឬបក្សពួកនិយមអ្វីឡើយ។ 

ឯកឧត្តម តាក វណ្ណថា មានប្រសាសន៍សង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ស្មារតីរួមសាមគ្គី “ខ្មែរតែមួយ” ជួយគ្នាក្នុងគ្រាអាសន្ន ក៏បានធ្វើឱ្យចលនាជាតិនិយមក៏បានកើតឡើង និងបានរួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ចូលរួមបរិច្ចាគ និងឧបត្ថម្ភនូវស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនដល់វីរៈកងទ័ពដែលកំពុងឈរជើងនៅសមរភូមិជួរមុខ និងគ្រួសារវីរកងទ័ព ព្រមទាំងបងប្អូនជនភៀសសឹក។

បន្ទាប់ពីពិធីសំណេះសំណាល ឯកឧត្តមតំណាងរាស្ត្រ និងប្រតិភូ បានចែកអំណោយជូនដល់ជនភៀសសឹក និងគ្រួសារកងទ័ពទាំង១០០គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន២០ គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ប៊ីចេង១គីឡូក្រាម មី១កេសតូច សារុង១ ក្រមា១ ទឹកសុទ្ធ នំប៉័ង និងថវិកាចំនួន៥មុឺនរៀល៕