សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធថ្មី នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន
ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធថ្មី នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន
Prepaired By: NA0989 ​ Date: (1/8/2026 6:42:08 PM )

ឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្តរជាតិពិធីការ និងព័ត៌មាន នៃរដ្ឋសភា នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៦ នៅវិមានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំ និងកែសម្រួលរចនាសម្ព័ន្ធថ្មី នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន ដើម្បីឲ្យស្របទៅតាមប្រព័ន្ធសភាអេឡិចត្រូនិក  (E-Parlament) របស់រដ្ឋសភាដែលមានអគ្គលេខាធិការដ្ឋានរដ្ឋសភាជាសេនាធិការស្នូល។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិនិងបកប្រែ ដែលត្រូវបានបង្កើតឡើងក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរបស់នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ។នេះជាការកែសម្រួលទៅលើរចនាសម្ព័ន្ធថ្មីនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មានប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបកប្រែ ស្ថិតនៅក្រោមការដឹក នាំរបស់ប្រធានការិយាល័យ ១រូប និងអនុប្រធានការិយាល័យមួយចំនួនតាមការចាំបាច់។

កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោក លោកស្រី ជា អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធមួយចំនួនក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនោះផងដែរ៕