លោកជំទាវ ឯក សុវណ្ណភារ: តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង សមាជិកាគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃរដ្ឋសភា និងជាសមាជិកាក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តីនិងលោកជំទាវ ឈុន សារឹម ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បាននាំយកបច្ច័យរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង ចូលរួមរំលែកទុក្ខសពជនភៀសសឹកលោកស្រី កូយ សាមាន អាយុ៦៦ឆ្នាំ បានជនភៀសសឹកមកពីឃុំថ្មសិន ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យដែលបានទទួលមរណភាពកាលពីថ្ងៃទី៧ ខែមករាឆ្នាំ២០២៦វេលាម៉ោង៧ល្ងាចដោយជរាពាធ។
សូមជម្រាបជូនផងដែរថា សពលោកស្រី កូយ សាមាន បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនានៅទីកន្លែងកំណើត ស្ថិតភូមិត្រពាំងស្វាយ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ក្នុងនាមជាតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង ក៏បានឧទ្ទិសបួងសួងដល់តេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកស្រី កូយ សាមាន បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះ លោកជំទាវ ឯក សុវណ្ណភារៈ បាននាំយកថវិកាសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចំនួន ៣លាន ៥០ ម៉ឺនរៀល ចូលបុណ្យសពលោកស្រី កូយ សាមានផងដែរ៕









