សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការឥស្សរិយយសរដ្ឋសភា នីតិកាលទី៧ នៃរដ្ឋសភា
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការឥស្សរិយយសរដ្ឋសភា នីតិកាលទី៧ នៃរដ្ឋសភា
Prepaired By: NA0989 ​ Date: (1/8/2026 6:32:45 PM )

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភានិងជាប្រធានគណៈកម្មាធិការឥស្សរិយ   យសរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការឥស្សរិយយស ដើម្បីពិនិត្យរបៀបវារៈចំនួន៣រួមមាន៖ ១-ពិនិត្យវឌ្ឍនភាពការងារកន្លងមក, ២-ពិនិត្យវាយតម្លៃការផ្តល់គ្រឿងឥស្សរិយយសជូនតំណាងរាស្រ្តនីតិកាលទី៧លើកទី១ និង ៣-ការងារផ្សេងៗ ។ 

ថ្លែងនៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា៖នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា គណៈកម្មាធិការឥស្សរិយយសរដ្ឋសភាបានប្រជុំទាំងលើកនេះមានចំនួន៤ដងរួចមកហើយ ដូច្នេះការប្រជុំនេះគឺជាការយកចិត្តទុកដាក់ក៏ដូចជាការអនុវត្តការងារបន្ទាប់ពីទទួលបានការតែងតាំងគណៈកម្មាធិការឥស្សរិយយសរដ្ឋសភាពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បង្កើតនូវគណៈកម្មាធិការឥស្សរិយយសរដ្ឋសភាដើម្បីត្រួតពិនិត្យក៏ដូចជាការផ្តល់គ្រឿងឥស្សរិយយសជូនតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភាលើកទី១ ។ 

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្តថាយោងទៅតាមច្បាប់លក្ខន្តិកៈតំណាងរាស្រ្ត និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា បានចែងថាតំណាងរាស្រ្តក្នុងអាណត្តិទទួលបានគ្រឿងឥស្សរិយយសចំនួនពីរដងក្នុងមួយអាណត្តិ។ 

ក្នុងឱកាសនោះ ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការងរដ្ឋសភា បានមានប្រសាសន៏ថា៖ គណៈកម្មាធិការឥស្សរិយយស បានចេញនូវលិខិតអញ្ជើញលេខ០៦២អរសចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីប្រជុំត្រួតពិនិត្យការងារម្តងទៀតលើនិតិវិធីនិងលក្ខខណ្ឌនៃការផ្តល់គ្រឿងឥស្សរិយយសចុងក្រោយទទួលបានលទ្ធផលដូចខាងក្រោម៖ ១ -បានទទួលឯកសារបំពេញគ្រឿងឥស្សរិយយសរបស់សមាជិក សមាជិការដ្ឋសភាបានចំនួន៩០រូប(តំណាងរាស្រ្តសំណូមពរ៥១រូប) ,២ -រៀបចំតារាងរាយនាមតំណាងរាស្រ្ត១២៥រូបរួចរាល់ និង ៣ -សម្រេចឯកភាព១០០% ភាគរយ ទៅលើនីតិវិធី និងលក្ខខណ្ឌនៃការផ្តល់គ្រឿងឥស្ស រិយយសនីតិកាលទី៧របស់រដ្ឋសភា។

ឯកឧត្តបានបន្ថែមថា៖ គណ:កម្មាធិការគ្រឿងឥស្សរិយយសរដ្ឋសភា បានឯកភាពលើខ្លឹមសារកិច្ចប្រជុំខាងលើនិងត្រៀមរៀបចំផ្តល់គ្រឿងឥស្សរិយយសជូនសមាជិកសមាជិការដ្ឋសភានីតិកាលទី៧នាពេលខាងមុខ៕