សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អន្តរគណ:កម្មការជំនាញនៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គសហប្រជាជាតិស្តីពីនីតិសមុទ្រ
អន្តរគណ:កម្មការជំនាញនៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គសហប្រជាជាតិស្តីពីនីតិសមុទ្រ
Prepaired By: NA0989 ​ Date: (1/8/2026 6:24:48 PM )

អន្តរគណៈកម្មការជំនាញ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណ:កម្មការទី៥) ដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណ:កម្មការទី៤) ដែលមាន ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ និងគណ:កម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណ:កម្មការទី៦) ដែលមានលោកជំទាវ គ្រួច សំអាន អនុប្រធានគណ:កម្មការ តំណាងឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដោយមានការចូលរួមពីឯកឧត្តមទីប្រឹក្សាច្បាប់អមរដ្ឋសភា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាជំនួយការនៃគណ:កម្មការជំនាញទាំងបីរបស់រដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំផ្ទៃក្នុងអន្តរគណ:កម្មការ ដើម្បីពិនិត្យពិភាក្សាសេចក្តីព្រាងស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គសហប្រជាជាតិស្តីពីនីតិសមុទ្រ នៅវិមានរដ្ឋសភា។ 

សូមជម្រាបថា សេចក្តីព្រាងស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គសហប្រជាជាតិស្តីពីនីតិសមុទ្រ ត្រូវបានគណ:កម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានអនុម័តសម្រេចកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ប្រគល់ជូនគណ:កម្មការកិច្ចបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ដោយសហការជាមួយគណ:កម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណ: និងកិច្ចការព្រំដែន នៃរដ្ឋសភា និងគណ:កម្មការនីតិ្តកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដើម្បីពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ 

សូមជម្រាបផងដែរថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គសហប្រជាជាតិស្តីពីនីតិសមុទ្រមាន៣មាត្រា ៕