គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ នៅវិមានរដ្ឋសភា ដើម្បីពិនិត្យពិភាក្សាលើកិច្ចការងារចាំបាច់ចំពោះមុខរបស់គណៈកម្មការ។
កិច្ចប្រជុំក៏បានពិភាក្សាលើការងារត្រៀមចុះសួរសុខទុក្ខ និងចែកអំណោយជូនវីរកងទ័ព និងជនភៀសសឹកនៅខេត្តឧត្តរមានជ័យ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែមករា ឆ្នាំ២០២៦៕






