សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ដឹកនាំកិច្ចប្រជុំ បន្តពិនិត្យការងារប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបេសកកម្ម តាមប្រព័ន្ធអេឡិចត្រូនិក
ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ដឹកនាំកិច្ចប្រជុំ បន្តពិនិត្យការងារប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបេសកកម្ម តាមប្រព័ន្ធអេឡិចត្រូនិក
Prepaired By: NA0989 ​ Date: (1/5/2026 10:40:38 PM )

ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា និងជាអនុប្រធានប្រចាំការក្រុមការងារដឹកនាំរៀបចំសភាអេឡិចត្រូនិច (E-parliament) នាព្រឹកថ្ងៃទី ៦ ខែមករាឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បន្តដើម្បីពិនិត្យពិភាក្សានិងរៀបចំការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងនិងការស្នើសុំលិខិតបេសកកម្មរបស់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា តំណាង រាស្ត្រនិងអង្គភាពចំណុះអគ្គលេខាធិការដ្ឋានរដ្ឋសភាតាមប្រព័ន្ធអេឡិចត្រូនិក នៅវិមានរដ្ឋសភា។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រីមកពីគ្រប់អង្គភាព ពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

សូមជម្រាបថារដ្ឋសភា នីតិកាលទី៧  ក្រោមការ ដឹកនាំរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា បានអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និង ការធ្វើទំនើបកម្មនៃការអនុវត្តប្រព័ន្ធសភាអេឡិចត្រូនិច (E-parliament) យ៉ាងសកកម្មនិងជាក់លាក់៕