សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញប្រគល់ផ្ទះជូនគ្រួសារដែលមានជីវភាពខ្វះខាត និងអញ្ជើញចុះសួរសុខទុក្ខក្រុមគ្រួសារប្រធានភូមិដែលទទួលមរណភាព និងប្រធានភូមិដែលកំពុងសម្រាកព្យាបាលជំងឺ
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញប្រគល់ផ្ទះជូនគ្រួសារដែលមានជីវភាពខ្វះខាត និងអញ្ជើញចុះសួរសុខទុក្ខក្រុមគ្រួសារប្រធានភូមិដែលទទួលមរណភាព និងប្រធានភូមិដែលកំពុងសម្រាកព្យាបាលជំងឺ
Prepaired By: NA0989 ​ Date: (1/4/2026 10:07:52 PM )

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អមដំណើរដោយឯកឧត្តម ជាង សិឡាសុមាឫទ្ធិវង្ស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ឯឧកឧត្តម អ៊ិត បូព៌ារដ្ឋាដេត អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច រដ្ឋបាលឃុំអំពិលទឹក និងប៉ុស្តិ៍នគរបាលឃុំអំពិលទឹក នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ផ្ទះជូនគ្រួសារ ដែលមានជីវភាពខ្វះខាត ចំនួន ១គ្រួសារ ស្ថិតនៅភូមិក្អែកពង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមិទ្ធផលផ្ទះថ្មីនេះកើតឡើងក្រោយពី ឯកឧត្ដមបណ្ឌិត បានចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំអំពិលទឹកក្នុងពេលកន្លងមក។ ដោយបានមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលផ្ទះមានសភាពចាស់ទ្រុឌទ្រោម បាក់រលំ និងពុំមានលទ្ធភាពក្នុងការសាងសង់ផ្ទះថ្មី ទើបឯកឧត្តមបណ្ឌិត បានឧបត្ថម្ភជាសម្ភារៈ ដោយសហការជាមួយរដ្ឋបាលឃុំ រួមគ្នាជាកម្លាំងសាងសង់ផ្ទះថ្មីនេះឡើងវិញ ដើម្បីបានជម្រកមួយដ៏សមរម្យជូនក្រុមគ្រួសារអ្នកមីង ស៊ុំ សុខុន។

ឆ្លៀតក្នុងថ្ងៃនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញសួរសុខទុក្ខក្រុមគ្រួសារលោក គង់ ថុន អតីតប្រធានភូមិក្អែកពង ដែលបានទទួលមរណភាពនាពេលកន្លងមក ដោយបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់លោក គង់ ថុន ជាប្រធានភូមិ និងជាមេគ្រួសារជាទីគោរពស្រឡាញ់។ បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិត បានបន្តចុះសួរសុខទុក្ខលោក នុត សុវណ្ណ ប្រធានភូមិគៀនឃ្លាំង ដែលទើបត្រឡប់មកពីព្យាបាលជំងឺនៅមន្ទីរពេទ្យពីរាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិត ក៏បានជូនពរឱ្យឆាប់ធូរស្រាលពីជំងឺ និងបានជូនទឹកផ្លែឈើ និងថវិកាមួយចំនួនផងដែរ៕