សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណ:ប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា អញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធសពលោកជំទាវនាយឧត្តមសេនីយ៍ ម៉ី មនដារី
គណ:ប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា អញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធសពលោកជំទាវនាយឧត្តមសេនីយ៍ ម៉ី មនដារី
Prepaired By: NA0989 ​ Date: (12/25/2025 11:21:03 PM )

គណ:ប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណ:  និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណ:កម្មការទី៤) ដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធសព លោកជំទាវនាយឧត្តមសេនីយ៍ ម៉ី មនដារី អគ្គមេបញ្ជាការរងនៃកងយោយធពលខេមរភូមិន្ទ ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ។

សពលោកជំទាវនាយឧត្តមសេនីយ ម៉ី មនដារី បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា នៅផ្ទះលេខ២៧ ផ្លូ២៩៩ ភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាងនាមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សមាជិក សមាជិការដ្ឋសភា និងក្នុងនាមឯកឧត្តមផ្ទាល់ពិតជាមានសេចក្តីតក់ស្លុត និងរន្ធត់ចិត្តឥតឧបមាក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំជាទីបំផុតអំពីមរណភាព របស់លោកជំទាវនាយឧត្តមសេនីយ៍ ម៉ី មនដារី ដែលមរណភាពនេះ គឺជាការបាត់បង់ដ៏ធំធេងនូវឧត្តមភរិយា ម្តាយបង្កើត ម្តាយក្មេក និងជីដូនជាទីគោរពស្រឡាញ់បំផុតមិនអាចកាត់ថ្លៃបានរបស់ក្រុមគ្រួសារ ព្រមទាំងបងប្អូន កូនក្មួយ និងជាអ្នកមានគុណមួយរូប ដែលបានផ្តល់នូវភាពកក់ក្តៅក្នុងក្រុមគ្រួសារប្រកបទៅដោយព្រហ្មវិហារធម៌ សព្វគ្រប់បែបយ៉ាង និងជាបាត់បង់នូវធនធានជាគំរូស្ត្រីមួយរូប ដែលបានខិតខំតស៊ូគ្រប់កាល:ទេស: ក្នុងសកម្មភាពរួមចំណែកយ៉ាងធំធេងក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជនដើម្បីចូលរួមការពារ និងអភិវឌ្ឍន៍ប្រទេសក្នុងវិស័យការពារជាតិ ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិនាពេលកន្លងមក។

ឯកឧត្តម កែប ជុតិមា ក៏ដូចជាសមាជិក សមាជិកា រដ្ឋសភាទាំងអស់សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ លោកជំទាវ នាយឧត្តមសេនីយ៍ ម៉ី មនដារី សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕