លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានបណ្ដាញស្ត្រីសភានៃក្រុមសភាជាតិកម្ពុជាAPF នៅវេលាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងគីហ្កាលី សាធារណរដ្ឋរវ៉ាន់ដា បានអញ្ជើញចូលរួមជាមួយគណៈប្រតិភូក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដែលដឹកនាំដោយ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញទៅទស្សនាសារមន្ទីររបបប្រល័យពូជសាសន៍ទីក្រុងគីហ្កាលី។
នាឱកាសនោះ លោកជំទាវបានទស្សនាវីដេអូឯកសារ ទស្សនាសារមន្ទីរដែលមានបង្ហាញពីប្រវត្តិនៃរបបប្រល័យពូជសាសន៍នៅប្រទេសរវ៉ាន់ដា និងនៅជុំវិញពិភពលោក និងបានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតដោយសារអំពើប្រល័យពូជសាសន៍ផងដែរ៕












